អាមេរិក ជប៉ុន និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ និងការិនិយោគក្នុងជំនួបត្រីភាគី

2024/04/12 06:46:14 pm        104

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្ហាញនូវកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ក្នុងអំឡុងជំនួបកំពូលត្រូភាគី ដែលធ្វើឡើងនៅសេតវិមានក្នុងសប្តាហ៍នេះ។

ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសផែនការធ្វើឱ្យប្រសើរឡើងនូវសម្ព័ន្ធភាពយោធារបស់ខ្លួន រួមទាំងបញ្ជាការយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុននិងការអភិវឌ្ឍន៍រួមគ្នាបន្ថែមទៀតនៃគ្រឿងយុទ្ធោបករណ៍ការពារជាតិ។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយ បាននិយាយថា ក្របខ័ណ្ឌបញ្ជាការ និងត្រួតពិនិត្យយោធាថ្មីនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការ និងការធ្វើផែនការ កាន់តែច្រើនថែមទៀត នៅក្នុងពេលវេលាសន្តិភាព និងអំឡុងពេលមានឧបទ្ទវហេតុនានា។ ក្រុមមេដឹកនាំទាំង៣រូប ក៏បានប្រកាសពីចេតនារបស់ខ្លួនផងដែរក្នុងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងការពារជាតិ និងបណ្តាញសមត្ថភាពការពារដែនអាកាសរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាស និងមីស៊ីល។

ផែនការការពារជាតិនេះ នឹងឃើញភាគីទាំងពីរបង្កើតវេទិកាមួយដើម្បីកំណត់តំបន់សម្រាប់សហអភិវឌ្ឍន៍ និងការផលិតមីស៊ីលរួមគ្នា និងការថែរក្សានាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិក។មេដឹកនាំទាំងនោះ ក៏នឹងបង្កើតក្រុមការងារសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង រួមទាំង បញ្ហាសិប្បនិម្មិត AI និងឧបករណ៍ពិសោធន៏កម្រិតខ្ពស់ ព្រមទាំងការអភិវឌ្ឍន៍ផងដែរ។

កិច្ចប្រជុំរបស់លោក Biden ជាមួយលោក Kishida បានលើកឡើងអំពីការចូលរួមរបស់ប្រទេសជប៉ុននៅក្នុងគម្រោងសមត្ថភាពកម្រិតខ្ពស់នៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កើត AUKUS ក្នុងឆ្នាំ ២០២១ ដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយបាននិយាយថា ដៃគូសម្ព័ន្ធភាព AUKUS ចំនួនបីដែលមានស្រាប់កំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុននៅក្នុងផ្នែកនៃផែនការដែលរួមបញ្ចូលនូវសមត្ថភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងតំបន់ជាច្រើន រួមមាន បច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រ ការស្រាវជ្រាវបាតសមុទ្រ មីស៊ីលល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងការវាយប្រហារតាមបច្ចេកវិទ្យា។ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគ២,៩ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI នៅក្នុងប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm