​អនុប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បដិសេធការចុះផ្សាយព័ត៌មានចោទ​ប្រកាន់​លោក​ក្នុងការទិញដីធ្វើគ្លីនិកឯកជន ក្នុងក្រុងខេត្ដសៀមរាប

2021/07/25 05:04:42 pm        811

សៀមរាប៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាម្ចាស់មន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត២៤ម៉ោង» លោក ស៊ឹង រិទ្ធីរ៉េត បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានចោទ​ប្រកាន់លោក ពីបទរំលោភលើទំនុកចិត្ដពីឈ្មោះ សំ សុខហេន ជាមន្ដ្រីប៉ូលិស​ នៅខេត្ដសៀមរាបថា មានភាគហ៊ុន២៥% ក្នុងការទិញដីធ្វើគ្លីនិកឯកជន ក្នុងក្រុងខេត្ដសៀមរាប កាពីពេលថ្មីៗនេះ។

លោក បានអះអាងថា ការប្ដឹងលោកគឺជារឿងមិនពិត និងជាការ​មួលបង្កាច់​បង្ខូច​កិត្តិយស​របស់​លោកមន្ដ្រីរាជការ តាមបណ្ដាញសាព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក។

លោក ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាល បានបន្ដថា លោក សំ សុខហេន ជា​ប៉ូលិស​ស័ក្ដិ៤​ នៅស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានផ្ដល់ព័ត៌មានដល់បណ្ដាញសារព័ត៌​មាន​ឲ្យ​ចុះផ្សាយ​លោកពីបទរំលោភលើទំនុកចិត្ដ ដោយថាមន្ដ្រីប៉ូលិសរូបនោះមានភាគហ៊ុន២៥% ជាមួយគ្លីនិកឯកជន​របស់លោក។

លោកថា ការប្ដឹងឲ្យព័ត៌មានចុះផ្សារបែបនេះ ជារឿងមិនពិត និងជារឿងអយុត្ដិធម៌បំផុត ពិសេសផ្សាយ​បរិហារកេរិ៍​តាមបណ្ដាញព័ត៌មាន ព្រោះថា លោក សំ សុខហេន គ្មានដើមទន់ ក៏ដូចជាយកថវិកាមួយរៀលចូលរួមជាមួយលោកនោះឡើយ។

លោក បានបន្ថែមថា លោកបានទិញដីធ្វើគ្លីនិកនេះតម្លៃជាង៥០ម៉ឺនដុល្លា ដោយលោក​បានខ្ចី​លុយ​ពី​ធនាគារ ដោយបង់ធនាគារជារៀងរាល់ខែ ដោយគ្មានឈ្មោះលោក សំ សុខហេន ជួយបង់​នោះ​ឡើយ។

លោកថា លោក សំ សុខហេននេះប្ដឹងលោកពីរំលោភលើទំនុកចិត្ដ​ទៅសាលាឧទ្ធរណ៍​ពី​បទរំលោភលើទំនុកចិត្ដ ព្រមបានទាំងចុះផ្សាយអាក្រក់ពីលោកតាមបណ្ដាញសារព័ត៌មាននេះ ដោយសារលោកបានប្ដឹងឈ្មោះ សុខ ហេន ទៅតុលាការខេត្ដសៀមរាប រឹបអូស​ផ្ទះជួល​នៅ​បុរីប្រិមប្រិយ​មកវិញ ក្រោយពីអត់បានបង់ឈ្នួលថ្លៃផ្ទះជាងមួយឆ្នាំ ព្រមទាំងប្ដឹងទារលុយ​ដែល​ជំពាក់​លោកជាង៥ម៉ឺនដុល្លាជាង៥ឆ្នាំផងដែរ។

លោក បានបន្ដថា លោក សំ សុខហេន មិនត្រឹមតែមិបបង់ថ្លៃផ្ទះជួល និងសងលុយជំពាក់នោះទេ ថែមទាំងនៅជំពាក់លុយខ្ចីលោករាប់ម៉ឺនដុល្លារមិនព្រមសងថែមទៀត។ជាងនោះទៅទៀត លោក សំ សុខហេ នេះ បានជំពាក់លុយ ១.ថ្លៃឈ្នួលរថយន្ដពេទ្យដឹកសាកសពជនបរទេស ទៅ​ភ្នំពេញ​ចំនួន៣ពាន់ដុល្លា ២. ថ្លៃម៉ាស៊ីនភ្លើង ១គ្រឿង៣៥០០ដុល្លារ ៣. យកលុយខ្ញុំ៦ពាន់ដុល្លារ ទៅ​រត់ការដី អត់បានលទ្ធផលអ្វីទាំងអស់ ៤. យកលុយ ៣ ពាន់ដុល្លារទៀត​ទៅរត់ការដីទៀត​អត់បាន​លទ្ធផល​អ្វីទាំងអស់​ដដែល បែជាចុះផ្សាយថាមានភាគហ៊ុន ២៥% ក្នុងការទិញដីទៅវិញ ។

លោក បានបន្ដថា បើសិនលោក សំ សុខហេន នៅតែ​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក តាម​បណ្ដាញ​សង្គមហ្វេប៊ុក និងតាមបណ្ដាញសារព័ត៌មាន ដែលធ្វើអោយប៉ះពាល់កិត្ដិយស​លោក​បន្ដទៀតនោះ លោកនឹងប្ដឹងឈ្មោះ សំ សុខហេន សារជាថ្មីទៀត ព្រោះថា លោកធ្លាប់ប្ដឹងទៅ​តុលាការពី​បទបរិហារកេរ្តិ៍ ។

លោក បានបន្ដថា រាល់ពេលលោក សំ សុខហេន ជំពាក់លុយ និងជួលផ្ទះសុទ្ធសឹងជាមាន​លិខិត​និង​ស្នាមមេដៃ និងសាក្សីត្រឹមត្រូវ។លោក បានបញ្ជាក់ថា ការចុះតាមបណ្ដាញសារព័ត៌មានថាលោក សំ សុខហេន មានភាគហ៊ុន ជាង២៣ម៉ឺនដុល្លា ជាមួយខ្ញុំបាទក្នុងការទិញដីគ្លីនិក «ស៊ឹងរិទ្ធីរ៉េត» នោះជារឿងមិនពិត ទេសូមបដិសេធចោលទាំងស្រុង ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ម្ចាស់គ្លីនិកយីហោ “ស៊ឹងរិទ្ធីរ៉េត” លោក ស៊ឹង រិទ្ធីរ៉េត ត្រូវបានប៉ូលីសស័ក្ដិ៤កន្លះ ម្នាក់ប្ដឹងពីបទរំលោក​លើ​សេចក្ដី​ទំនុកចិត្ដ ក្នុងទឹកប្រាក់២៣ម៉ឺន៥ពាន់ដុល្លា ដែលជាភាគហ៊ុនក្នុងការទិញដីធ្វើគ្លីនិក​ព្យាបាលជំងឺ នៅក្រុងសៀមរាប ដែលប្ដឹងដោយលោកវរៈសេនីយ៍ទោ សំ សុខហេន ជា​នាយរងការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ នៃស្នងការនគរបាលខេត្ដសៀមរាប ពី​បទ​រំលោភលើទំនុកចិត្ដ ទៅតុលាការ​ខេត្ដសៀមរាប កាលពីខែតុលាឆ្នាំ២០២០ ទាមទារភាគ២៥ភាគរយ​ពីម្ចាស់គ្លីនិកស៊ឹងរីទ្ធីរ៉េត ប៉ុន្ដែត្រូវ​​បានតុលាការ តម្កល់រឿងមិនចាត់ការ ព្រោះគ្មានភស្ដុតាង និងឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ និងច្បាស់​លាស់។

ក្រោយពីតុលាការមិនចាត់ការ មន្ដ្រីប៉ូលីសរូបនោះ ធ្វើបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អោយចុះផ្សាយគំរាមកំហែង​បរិហារកេរ្តិ៍​លោក ពី​បទ​រំលោភលើទំនុកចិត្ត ខណៈដែលមន្ដ្រីប៉ូលីស រូបនេះគ្មានភាគហ៊ុនសូម្បីតែមួយរៀល និងនៅជំពាក់លុយរូបលោករាប់ម៉ឺនដុល្លារទៀត ដែលកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ។

លោក ស៊ឹង រិទ្ធីរ៉េត ស្នើឱ្យបណ្ដាញសារព័ត៌មាន ពិចារណាអោយបានត្រឹមត្រូវ​មុនធ្វើការចុះផ្សាយ​ពីនណាម្នាក់ ត្រូវមានភស្តុតាង​ឯកសារបញ្ជាក់ត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរអ្នកដទៃ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ យើង​មិនអាចសុំការបញ្ជាក់ពីឈ្មោះ សំ សុខហេន ជាមន្ដ្រី​ប៉ូលីសស័ក្ដិ​៤​ នៅខេត្ដសៀមរាប ​បាន​នៅឡើយទេ​ អង្គភាពយើងនឹងរងចាំការបកស្រាយរាល់ម៉ោង​បំពេញ​ការងារ​៕

អត្ថបទ ៖ សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm