អភិបាលខេត្តកំពង់ឆ្នាំង ប៉ាន់ស្មានមានមនុស្សប្រមាណជាង១០ម៉ឺននាក់មកចូលរួមលេងកំសាន្តនៅតំបន់ត្រជាក់

2024/04/12 09:03:18 pm        66

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា តំបន់ត្រជាក់នឹងមានមនុស្សប្រមាណជាង១០ម៉ឺននាក់មកកំសាន្តសប្បាយចាប់ពីវត្តយាយទេព មកដល់មុខសាលាខេត្តកំពង់ឆ្នាំង ។ សង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមរួចជាស្រេចនូវល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងយុវជនកំសាន្តសប្បាយ។

 ឯកឧត្ត ស៊ុន សុវណ្ណារិទ្ធិ ក្នុងពេលចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្ត បានអោយដឹងថា៖ ឆ្នាំនេះ រដ្ឋបាលខេត្ត និងក្រុងកំពង់ឆ្នាំង បានរៀបចំទីតាំងចំនួន៣ ទី១ មុខសាលាខេត្តកំពង់ឆ្នាំង គឺសម្រាប់លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំកំសាន្ត ទី២នៅវិមានឯករាជ្យ សម្រាប់ការប្រគុំតន្ត្រីខ្នាតធំ និងទី៣តំបន់ត្រជាក់ មានការរាំកំសាន្ត និងងូតទឹកត្រជាក់ធ្លាក់ពីលើមក ដែលក្នុងតំបន់ត្រជាក់តែមួយ អាចទទួលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០ម៉ឺននាក់។ ដោយឡែកស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ រួមនិងប្រជាការពារប្រមាណជាង១ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅតាមវត្តអារាម ទីរមណីយដ្ឋាន កន្លែងប្រារព្វសង្ក្រាន្ត និងរក្សាសុខសវត្ថិភាពតាមដងផ្លូវផងដែរ។ 

ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពអ់ឆ្នាំងបានអំពាវនាវ និងអញ្ជើញប្រជាពលរដ្ឋខ្មែរ លោកយាយលោកតា ពុកម៉ែ មាមីង បងប្អូន យុវជនយុវតី កុមារាកុមារី និងមិត្តភក្តិបរទេសជិតឆ្ងាយ ចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តខេត្តកំពង់ឆ្នាំងទាំង៤ថ្ងៃ ឱ្យបានច្រើនកុះករ និងអធឹកអធម ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះ ហើយឯកឧត្តមបានសំណូមពរដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តានាំគ្នាប្រុងប្រយ័ត្ន កុំវ៉ាជែងហួសល្បឿន កុំបើកបរក្នុងស្ថានភាពស្រវឹង ត្រូវប្រកាន់ស្តាំជាប់ជានិច្ច ធ្វើម៉េចកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm