ក្រុមឧទ្ទាមនិយាយថា យោធាមីយ៉ាន់ម៉ា បាត់បង់ការគ្រប់គ្រងលើទីក្រុងសំខាន់មួយជាប់ព្រំដែនថៃ

2024/04/12 02:40:10 pm        92

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរបបសឹក បាននិយាយថា ពួកគេបានវាយដណ្ដើមយកបានមូលដ្ឋានយោធាចុងក្រោយដែលនៅសល់ នៅក្នុងទីក្រុងព្រំដែនដ៏សំខាន់មួយ ជាការបង្ហាញពីការចុះអន់ថយចុងក្រោយបំផុតចំពោះក្រុមមេដឹកនាំរបបយោធារបស់ប្រទេសនេះ ខណៈ យោធាកំពុងព្យាយាមក្ដាប់អំណាច។

លោក ស ត នី (Saw Taw Nee) អ្នកនាំពាក្យមួយរូបរបស់សម្ព័ន្ធជាតិការ៉ែន បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានប្រមាណ២០០នាក់ បានរត់ចោលមូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ភាគអាគ្នេយ៍ និងត្រូវបានវាយរុញទៅដល់ស្ពានមិត្តភាពលេខ២តភ្ជាប់ពីសហភពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ ក្រោយការវាយប្រហារទាំងយប់កាលពីថ្ងៃពុធសប្ដាហ៍នេះ។

លោកបានបន្ថែមថា ពេលនេះយើងកំពុងគ្រប់គ្រងជាផ្លូវការលើទីក្រុងមីយ៉ាវ៉ាឌី ចាប់តាំងពីយប់នោះមក ។ ការបាត់តំបន់ជួញដូរពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសថៃនៅពេលនេះ គឺជាបញ្ហាដ៏ធំមួយធ្វើឲ្យរបបសឹកឈឺក្បាលខ្លាំង។

ទូរទស្សន៍ CNN មិនអាចបញ្ជាក់ដោយឯករាជ្យបានទេចំពោះការអះអាងរបស់ក្រុមឧទ្ទាមនេះ។ អ្នកនាំពាក្យរបស់សម្ព័ន្ធនេះ បានបញ្ជាក់ថា ក្រុមឧទ្ទាមរបស់ខ្លួនពុំទាន់បានកាន់កាប់ស្ពានព្រំដែននេះនៅឡើយទេ ដោយនិយាយថា ទាហានជាច្រើន កំពុងព្យាយាមរត់តាមច្រកសុវត្ថិភាពចូលទៅក្នុងប្រទេសថៃ។

ទីក្រុងមីយ៉ាវ៉ាឌី គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ជាចំណុចឆ្លងកាត់ចេញពីទីក្រុង ម៉េ សុត (Mae Sot )របស់ប្រទេសថៃ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១២០.០០០នាក់ អាចត្រូវបានជាប់ខ្លួននៅក្នុងតំបន់នានាទូទាំងសហភាពមីយ៉ាន់ម៉ា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am