អតីតកីឡាករបាល់អោបដ៏ល្បីរបស់អាមេរិក លោក OJ Simpson ទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ

2024/04/12 09:50:41 pm        98

លោក អូជេ ស៊ីមសុន (OJ Simpson) ដែលជាកីឡាករបាល់អោប (បាល់ទាត់របស់អាមេរិក) លីគប្រកួតបាល់អោបជាតិ (NFL) និងដែលត្រូវបានលើកលែងទោសពីបទឃាតកម្មលើអតីតភរិយា និងមិត្តម្នាក់របស់នាង បានទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ បន្ទាប់ពីការតស៊ូជាមួយជំងឺមហារីកក្រពេញប្រូស្តាតអស់រយៈពេលយ៉ាងយូរ នេះបើយោងគ្រួសាររបស់លោកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា)។

លោកមានឈ្មោះពេញថា អូរិនថល ជេមស៍ ស៊ីមសុន (Orenthal James Simpson) ទទួលបានភាពល្បីល្បាញជាកីឡាករបាល់អោបនៅមហាវិទ្យាល័យ មុនពេលចូលរួមការប្រកួតបាល់អោបជាតិ ដែលលោកបានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតនៅឆ្នាំ១៩៧៣។ ប៉ុន្តែកេរ្តិ៍ឈ្មោះនេះបានប្រែក្លាយទៅជាភាពអាសោច បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ក្នុងបណ្ដឹងសម្លាប់យ៉ាងព្រៃផ្សៃលើអតីតភរិយាខ្លួន លោកស្រី នីខូល ប្រោន ស៊ីមសុន (Nicole Brown Simpson) និងមិត្តភ័ក្តិរបស់នាងឈ្មោះ រ៉ន ហ្គូលមែន (Ron Goldman) ក្នុងឆ្នាំ១៩៩៤។

ដោយមានរហស្សនាមថា «ទឹកក្រូច» ព្រោះអក្សរអង់គ្លេស OJ ក្នុងឈ្មោះលោកតំណាងឱ្យពាក្យ ទឹកក្រូច (Orange Juice) លោក ស៊ីមសុន គឺជាអត្តពលិកដ៏ល្អបំផុតនិងពេញនិយមបំផុតនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។ ក្នុងឆ្នាំ១៩៩៥ លោកត្រូវបានកាត់ទោសដ៏ចម្រូងចម្រាសដោយគណៈវិនិច្ឆ័យទីក្រុង ឡូសអែនជើលេស (Los Angeles) នៅក្នុងអ្វីដែលត្រូវបានគេហៅថា «ការកាត់ក្តីប្រចាំសតវត្សរ៍»។ ទស្សនៈសាធារណៈអំពីថាតើលោកមានទោស ឬមិនមានទោស ត្រូវបានបែងចែកយ៉ាងខ្លាំងតាមបន្ទាត់ពូជសាសន៍។

ក្រោយមកលោក ស៊ីមសុន បានជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំនៅក្នុងពន្ធនាគាររដ្ឋ ណេវ៉ាដា (Nevada) បន្ទាប់ពីត្រូវបានកាត់ទោសក្នុងឆ្នាំ២០០៨ ពីបទប្លន់ប្រដាប់អាវុធចំនួន ១២ ករណីនិងចាប់ជំរិតអ្នកលក់វត្ថុអនុស្សាវរីយ៍កីឡាពីរនាក់នៅឯសណ្ឋាគារ ឡាស វេហ្គាស (Las Vegas)៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm       
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm