
ក្រុមអ្នកគាំទ្រ និងគូប្រជែងរបស់អតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក ហ័រហេ ក្លាស (Jorge Glas) បានប្រមូលផ្ដុំគ្នានៅខាងក្រៅតុលាការយុត្តិធម៌ជាតិកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ខណៈដែលចៅក្រមបានពិភាក្សាលើសំណើសុំឱ្យដោះលែងសម្រាប់លោក ក្លាស។
ប្រសិនបើត្រូវបានអនុម័ត ដីកាបង្គាប់ផ្លូវច្បាប់នេះអាចធានាបាននូវការដោះលែងលោក ក្លាស បន្ទាប់ពីការឃុំខ្លួនក្នុងការវាយឆ្មក់លើស្ថានទូតម៉ិកស៊ិក កាលពីសប្តាហ៍មុន ដែលលោកបានស្នាក់នៅតាំងពីខែធ្នូ។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ចៅក្រមនៅមិនទាន់សម្រេចនៅឡើយទេ។
លោក ក្លាស ដែលត្រូវបានកាត់ទោសពីរដងរួចមកហើយពីបទពុករលួយ ឥឡូវនេះកំពុងប្រឈមនឹងការចោទប្រកាន់បន្ថែម។ ក្រុមអ្នកគាំទ្រ បានទាមទារថាលោក ក្លាស គួរតែត្រូវបានអនុញ្ញាតឱ្យទទួលបានសិទ្ធិជ្រកកោននយោបាយដែលផ្តល់ដោយម៉ិកស៊ិក។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រលោកប្រធានាធិបតីអេក្វាឌ័រ ដានីញ៉ែល ណូបូអា (Daniel Noboa) ដែលប្រឆាំងនឹងលោក ក្លាស បានសម្តែងការហត់នឿយជាមួយនឹងអំពើពុករលួយ ដោយបញ្ជាក់ថាពួកគេធុញទ្រាន់នឹង «ពួកចោរ» គ្រប់គ្រងប្រទេសរបស់ពួកគេ។ កាលពីថ្ងៃពុធ (១០ មេសា) មេធាវីរបស់លោក ក្លាស បានចេញផ្សាយវីដេអូដែលលោកបានចោទប្រកាន់នគរបាលថា បានបំពានលើរូបលោកអំឡុងពេលចាប់ខ្លួននៅរដ្ឋធានីគីតូ៕