នាយករដ្ឋមន្ត្រីឥណ្ឌា ជំរុញឲ្យមានសន្តិភាព នៅព្រំដែនចិន

2024/04/12 10:01:01 pm        88

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាននិយាយថា ប្រទេសឥណ្ឌា និងចិនត្រូវតែដោះស្រាយជម្លោះព្រំដែនរបស់ពួកគេជាបន្ទាន់ ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។

ប្រទេសទាំងពីរ មានព្រំប្រទល់វែង ៣.៤៤០គីឡូម៉ែត្រ (២.១០០ម៉ាយ) នៅក្នុងតំបន់ភ្នំហិម៉ាឡៃដែលជាប្រភពនៃភាពតានតឹងអស់ជាច្រើនទសវត្សរ៍មកហើយ។

លោកម៉ូឌី បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងកិច្ចសម្ភាសន៍ដ៏កម្រមួយជាមួយទស្សនាវដ្តី Newsweek។

ជារឿយៗ ក្រុមគណបក្សប្រឆាំង បានចោទប្រកាន់លោកថា រក្សាភាពស្ងៀមស្ងាត់ចំពោះការលុកលុយរបស់ចិនតាមព្រំដែន។

ក្នុងការកាន់តំណែងជិត ១០ឆ្នាំរបស់ខ្លួន លោកម៉ូឌី បានផ្តល់បទសម្ភាសន៍តិចតួចដល់សារព័ត៌មាន ហើយមិនដែលបានថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានណាមួយ នៅក្នុងប្រទេសឥណ្ឌាទេ។

ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោត ចាប់ផ្តើមនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានចំនួនបី គឺទូរទស្សន៍ Thanthi TV និង Assam Tribune ក្នុងប្រទេសឥណ្ឌា និងទស្សនាវដ្តីអាមេរិក Newsweek។

នៅក្នុងបទសម្ភាសន៍ចុងក្រោយនេះ លោកម៉ូឌី មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការចោទប្រកាន់របស់ក្រុមគណបក្សប្រឆាំងដែលថា ចិនបានកាន់កាប់ផ្នែកជាច្រើននៃទឹកដីឥណ្ឌានោះទេ។ ជំនួសមកវិញ លោកបាននិយាយអំពីសារៈសំខាន់នៃទំនាក់ទំនងរបស់ឥណ្ឌាជាមួយចិន។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm