លោកម៉ាក្រុង អំពាវនាវឲ្យមានការបង្កើនជាអចិន្ត្រៃយ៍ នៅក្នុងផលិតកម្មការពារជាតិ

2024/04/12 10:39:58 pm        33

ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានអំពាវនាវឲ្យឧស្សាហកម្មការពារជាតិរបស់ប្រទេសរបស់លោក បង្កើនការផលិតអាវុធជាអចិន្ត្រៃយ៍ ដោយសារសង្រ្គាមនៅអ៊ុយក្រែន។

លោកម៉ាក្រុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតគ្រាប់រំសេវ ថ្មីសម្រាប់ក្រុមហ៊ុន Eurenco នៅទីក្រុង Bergerac ភាគនិរតីថា៖«យើងត្រូវរៀបចំខ្លួនយើងជាអចិន្ត្រៃយ៍សម្រាប់ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រ ដែលឧស្សាហកម្មការពារជាតិ នឹងដើរតួនាទីកាន់តែខ្លាំងឡើង»។

លោកបានបន្ថែមថា សេដ្ឋកិច្ចសង្រ្គាម គឺត្រូវការជាចាំបាច់ ដើម្បីអាចផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី និងសម្រាប់ការពារខ្លួនផងដែរ។ ការជំរុញនេះ បានចាប់ផ្តើមនៅអឺរ៉ុប និងទូទាំងពិភពលោក។

លោកបានបញ្ជាក់ថា៖«សេដ្ឋកិច្ចសង្រ្គាមនេះ ក៏បម្រើផលប្រយោជន៍ដល់យើងផងដែរ។ ជាឧទាហរណ៍ ការផលិតកាំភ្លើង Caesar ដែលផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែនឥឡូវនេះ បានកើនឡើងបីដង ដែលជាការជំរុញឲ្យមានការនាំចេញកាំភ្លើងផងដែរ។

លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបមិនអាចបោះបង់ចោលអ៊ុយក្រែនទេ ខ្លួនគឺត្រូវគិតអំពីសន្តិសុខផ្ទាល់ខ្លួនផងដែរ។

លោកប្រធានាធិបតីម៉ាក្រុង បាននិយាយថា៖«យើងអឺរ៉ុបត្រូវតែធ្វើកាន់តែច្រើន ហើយត្រូវតែធ្វើវាឲ្យលឿនជាងមុន ហើយប្រសិនបើមូលនិធិរបស់សហរដ្ឋអាមេរិក មិនមាននៅទីនោះ យើងអឺរ៉ុប ត្រូវតែប្រមូលផ្តុំ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយ» ។ «យើងកំពុងធ្វើការលើនេះ ក្នុងក្នុងការសហការជាមួយនឹងប្រទេសអាល្លឺម៉ង់»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm