មេដឹកនាំក្រុមហាម៉ាសអះអាងថា អ៊ីស្រាអែលសម្លាប់គ្រួសាររបស់ខ្លួន នឹងមិនប៉ះពាល់ដល់ការចរចាបទឈប់បាញ់ទេ

2024/04/12 11:16:28 pm        98

ប្រធានក្រុមហាម៉ាសលោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បាននិយាយថា ក្រុមប៉ាឡេស្ទីន នឹងមិនចាកចេញពីទីតាំងរបស់ខ្លួនលើការចរចាបទឈប់បាញ់ដែលជាប់គាំង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានសម្លាប់កូនរបស់ខ្លួនបីនាក់ និងចៅ៤នាក់នៅតំបន់ហ្កាហ្សាភាគខាងជើង កាលពីថ្ងៃពុធ។

លោកហានីយ៉េដែលមានមូលដ្ឋាននៅប្រទេសកាតា បានបញ្ជាក់ពីការស្លាប់របស់កូនប្រុសរបស់ខ្លួន គឺHazem, Amir និង Mohammed ដែលលោកបាននិយាយថា បានទៅលេងសាច់ញាតិសម្រាប់ពិធីបុណ្យ Eid al-Fitr ដែលជាការប្រារព្ធពិធីចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដាន នៅជំរុំជនភៀសខ្លួន Shati នៅពេលដែលពួកគេ ត្រូវបានកំណត់គោលដៅ។ ក្រុមហាម៉ាស ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅៗរបស់លោកហានីយ៉េចំនួន ៤នាក់ រួមមាន Mona, Amal, Khaled និង Razan ដែលមិនបានបង្ហាញ អាយុទេ ត្រូវបានសម្លាប់រួមជាមួយឪពុកម្តាយរបស់ពួកគេ នៅក្នុងការវាយប្រហារថ្ងៃបុណ្យ ដែលការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សាហៅថា «ការសម្លាប់រង្គាល»។

លោកហានីយ៉ បាននិយាយក្នុងប្រតិកម្មទៅនឹងព័ត៌មាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមហាម៉ាសថា «ប្រជាជនរបស់យើងទាំងអស់ និងក្រុមគ្រួសារទាំងអស់របស់អ្នកស្រុកហ្កាហ្សា បានចំណាយប្រាក់យ៉ាងច្រើនពីឈាមរបស់កូនរបស់ពួកគេ ហើយខ្ញុំគឺជាម្នាក់ ក្នុងចំណោមពួកគេ»។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅ និងសម្លាប់កូនប្រុសទាំងបីរបស់លោកហានីយ៉េដែលពិពណ៌នាថា ជា«ប្រតិបត្តិការយោធារបស់ហាម៉ាស ដែលធ្វើសកម្មភាពភេរវកម្ម»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន IDFមិនបាននិយាយអំពីចៅៗរបស់លោកហានីយ៉េ ដែលចូលរួមក្នុងការរាយការណ៍ថា មានកុមារជាង ១0.000នាក់ បានបាត់បង់ជីវិតក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សានោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm