
អ៊ីស្រាអែល បានស្នើសុំពន្យារពេលកាលពីថ្ងៃពុធ មុនពេលបង្ហាញដល់ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសក្នុងការបង្កើនជំនួយទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ជាទីដែលភាពស្រេកឃ្លានកំពុងរីករាលដាល បន្ទាប់ពីសង្គ្រាមជាង ៦ខែ។
ក្រុមមិនស្វែងរកប្រាក់ចំណេញចំនួន៥ បានប្តឹងរដ្ឋនេះឡើងតុលាការ ដោយចោទប្រកាន់អាជ្ញាធរពីការរឹតបន្តឹងការចូលនៃសម្ភារៈជំនួយ និងការមិនគោរព «កាតព្វកិច្ចជាអំណាចកាន់កាប់» របស់ពួកគេ ក្នុងការ ផ្តល់នូវភាពចាំបាច់ជាមូលដ្ឋានដល់ប្រជាជនហ្កាហ្សា»។
បន្ទាប់ពីសវនាការលើកដំបូងកាលពីសប្តាហ៍មុន តុលាការ បានផ្តល់ឲ្យរដ្ឋាភិបាលរហូតដល់ថ្ងៃពុធ ដើម្បីឆ្លើយសំណួររបស់ខ្លួន ប៉ុន្តែរដ្ឋនេះ បានស្នើសុំពន្យារពេល៥ថ្ងៃទៀត ដែលអង្គការមិនរកប្រាក់ចំណេញបានឆ្លើយជាមួយនឹង«ការជំទាស់យ៉ាងដាច់អហង្ការ» ។
អ្នកស្រី Miriam Marmur នៃក្រុមសិទ្ធិមនុស្ស Gisha ដែលជាដើមបណ្តឹងម្នាក់ បានប្រាប់សារព័ត៌មាន AFPថា៖ ការពន្យារពេលនេះ «នឹងមានប្រសិទ្ធភាពទ្វេដងនៃពេលវេលាដែលបានបែងចែកដោយតុលាការ» ខណៈពេលដែលស្ថានភាពមនុស្សធម៌នៅហ្កាហ្សា នៅតែអាក្រក់នោះ»។
ញត្តិនេះ ស្នើឲ្យរដ្ឋាភិបាលបញ្ជាក់ពីវិធានការដែលស្ថាប័នប្រតិបត្តិ នឹងងាកទៅរកការបង្កើនជំនួយដល់តំបន់ហ្កាហ្សា ឧបសគ្គអ្វីខ្លះចំពោះអង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការនៅហ្កាហ្សា និងសំណើចំនួនប៉ុន្មានសម្រាប់ការសម្របសម្រួលដើម្បីនាំយកជំនួយចូល ត្រូវបានបដិសេធ?