អ្នកជាតិនិយមរុស្ស៊ីដែលត្រូវបានផ្តន្ទាទោសពីបទបាញ់ទម្លាក់យន្តហោះ MH17 ចង់ប្រយុទ្ធនៅអ៊ុយក្រែន

2024/04/12 05:28:45 pm        109

អ្នកជាតិនិយមរុស្ស៊ីដែលកំពុងជាប់ពន្ធនាគារ ដែលដើរតួនាំមុខគេក្នុងបាញ់ទម្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ចង់ចូលរួមក្នុងជួរមុខ នៅអ៊ុយក្រែន។

ភរិយារបស់លោក Igor 'Strelkov' Girkin ដែលជាអតីតមន្រ្តីនៅក្នុងសេវាសន្តិសុខសហព័ន្ធ ( FSB) របស់រុស្ស៊ីដែលបានជួយដាក់តំបន់គ្រីម៉េជាឧបសម្ព័ន្ធដោយខុសច្បាប់ បាននិយាយថា ប្តីរបស់ខ្លួន កំពុងសង្ឃឹមថា នឹងជម្រះបញ្ជីឧក្រិដ្ឋកម្មរបស់គាត់ ដោយការប្រយុទ្ធគ្នា នៅអ៊ុយក្រែនភាគខាងកើត។

អតីតមេទ័ពអាយុ ៥៤ឆ្នាំ ដែលបានប្រែក្លាយអ្នកសរសេរប្លុកយោធា ត្រូវបានកាត់ទោសឲ្យពន្ធនាគាររយៈពេល ៤ឆ្នាំក្នុងខែមករា ពីបទ«ញុះញង់ឲ្យមានភាពជ្រុលនិយម» បន្ទាប់ពីបានរិះគន់ការដោះស្រាយសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ប្រឆាំងនឹងអ៊ុយ ក្រែន។

នៅក្រោមច្បាប់ជ្រើសរើសថ្មីដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីកាលពីខែមុន បុគ្គលដែលត្រូវបានកាត់ទោសពីបទ «ជ្រុលនិយម» និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរារាំងមិនឲ្យចូលបម្រើយោធា។

ភរិយារបស់លោកឈ្មោះ Miroslava Reginskaya បាននិយាយថា អង្គភាពមួយនៅក្នុងសាធារណរដ្ឋប្រជាមានិតដូណិតស្ក៍ ( Donetsk) មានបំណងចង់ឲ្យគាត់ធ្វើជាមេបញ្ជាការកងអនុសេនាតូច។

អ្នកស្រីបាននិយាយថា៖«នៅពេលដែលប្រទេសមួយ កំពុងឆ្លងកាត់ជម្លោះយោធាធ្ងន់ធ្ងរ វាគឺជាឧក្រិដ្ឋកម្មដែលមិនអនុញ្ញាតឲ្យមន្រ្តីនិងអ្នកស្នេហាជាតិ ដែលមានបទពិសោធ និងចំណេះដឹងពិសេសក្នុងវិស័យយោធា ទៅកាន់ជួរមុខ»។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am