
ទឹកជំនន់ដ៏អាក្រក់បំផុតដែលជាច្រើនទសវត្សរ៍ពុំធ្លាប់មាន បានវាយប្រហារប្រទេសកាហ្សាក់ស្ថាន កំពុងបង្ខំអោយប្រទេសនេះ ប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នក្នុងរដ្ឋចំនួន១០ នៅក្នុងចំណោម១៤រដ្ឋ
របស់ខ្លួន។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ាត តូកាយេវ (Kassym-Jomart Tokayev) បាននិយាយ កាលពីថ្ងៃទី៦មេសាថា ប្រទេសនេះ កំពុងជួបប្រទះជំនន់ដ៏អាក្រក់បំផុត ក្នុងរយ:ពេល៨០ឆ្នាំមិនធ្លាប់មាន ហើយរដ្ឋក្នុងគ្រាអាសន្ន ត្រូវបានគេប្រកាសដាក់នៅក្នុង១០រដ្ឋ។
ក្រសួងសង្រ្គោះបន្ទាន់របស់ប្រទេសនេះ បាននិយាយ កាលពីថ្ងៃព្រហស្បត៍ថា មនុស្សជាង ៩៨.០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញដោយសារទឹកជំនន់។
ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា តាំងពីខែមីនាមក ភាគខាងជើងប្រទេសកាហ្សាក់ស្ថាន បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយការរលាយព្រឹលទឹកកក៕