
កុមារក្នុងតំបន់ហ្កាហ្សា បានបង្កើតក្តារប៉ាក់ប៉ើកបណ្ដោះអាសន្នមួយពីបំពង់ដែកមួយដែលគេបោះចោលលើគំនរថ្មអគារ ដែលបានបំផ្លាញក្នុងជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ដែលគេនិយាយថា ជាវិធីមួយធ្វើអោយសប្បាយក្នុងអំឡុងវិស្សមកាលមូស្លីមEid al-Fitr ដែលជាទូទៅជាពេលមួយនៃការប្រារព្ធពិធីនោះ។
កុមារម្នាក់ឈ្មោះ ម៉ូហាមេត អាប៊ូ អាល់គូមសាន់ (Mohamed Abu al-Qomsan) អាយុ១៤ឆ្នាំ ក៏បានលេងវាយស្គរ និងច្រៀងជាមួយកុមាផ្សេងទៀត នៅក្នុងសង្កាត់មួយដែលអវត្ដមាននៃបរិយាសនៃពិធីបុណ្យEid ឬសេចក្ដីរីករាយដែលចេញមកជាមួយ។ កុមារនេះ បាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្កហ្សា៧ខែនេះ បានធ្វើអោយតំបន់ហ៊ុមព័ទ្ធភាគច្រើនក្លាយជាគំនរសំរាម។
អ្នកស្រុកហ្កាហ្សាដែលនៅក្នុងក្រុងចាបាលីយ៉ា និងក្រុងហ្កាហ្សា និយាយថា សង្រ្គាមបាននាំអោយមានការ បំផ្លិចបំផ្លាញសួន ស្រ្ទីប និងកន្លែងកំសាន្ដជាច្រើនដែលក្រុមគ្រួសារមកជួបជុំគ្នានៅថ្ងៃបុណ្យEid al-Fitr ដើម្បីរំលឹកដល់ឱកាសមួយបន្ទាប់ពីខែដំណមរ៉ាម៉ាដានមក។