សហរដ្ឋអាមេរិក៖ ចិនបានជួយក្រុងមូស្គូពង្រីកវិស័យការពារជាតិដ៏ធំបំផុត ចាប់តាំងពីសម័យសូវៀត

2024/04/13 10:29:21 am        101

បណ្ដាមន្ត្រីអាមេរិក កាលពីថ្ងៃសុក្រ (១២ មេសា) បាននិយាយថា ប្រទេសចិនកំពុងជួយរុស្ស៊ីពង្រីកយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសម័យសូវៀតមក ដោយបង្កើនសម្ពាធសាធារណៈ ខណៈដែលការព្រួយបារម្ភកើនឡើង ចំពោះអ៊ុយក្រែន។

មន្ត្រីអាមេរិកទាំងនោះសង្ឃឹមថា ការបញ្ចេញពត៌មានស៊ើបការណ៍សម្ងាត់នឹងជួយជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបដាក់សម្ពាធលើប្រទេសចិន ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ ហើយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ (G7) នឹងជួបប្រជុំគ្នា នាសប្តាហ៍ក្រោយ នៅក្នុងប្រទេសអ៊ីតាលី។

ដោយបង្ហាញពីការរកឃើញរបស់សហរដ្ឋអាមេរិក ក្រុមមន្ត្រីទាំងនោះបានលើកឡើងថា ចិនកំពុងជួយរុស្ស៊ីលើវិស័យជាច្រើន ក្នុងនោះរួមទាំងការផលិតយានដ្រូនរួមគ្នា សមត្ថភាពបង្កើតមូលដ្ឋានលំហអាកាស និងការនាំចេញឧបករណ៍ម៉ាស៊ីនដ៏សំខាន់ សម្រាប់ការផលិតមីស៊ីលបាលីស្ទិក។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនគឺជាកត្តាជំរុញសំខាន់ក្នុងការស្តារឡើងវិញនូវមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី «ដែលប្រសិនបើមិនដូច្នេះ បានជួបនឹងបញ្ហាធ្ងន់ធ្ងរជាមិនខាន»។ មន្ត្រីរូបនោះបាននិយាយថា៖ «រុស្ស៊ីកំពុងអនុវត្តការពង្រីកផ្នែកការពារជាតិដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសម័យសូវៀត និងប្រើពេលលឿនជាងដែលយើងជឿថា អាចធ្វើទៅបាន អំឡុងពេលជម្លោះចាប់ផ្ដើមដំបូង»។

ជាមួយគ្នានេះ បណ្ដាមន្ត្រីអាមេរិកទាំងនោះបានបន្ថែមទៀតថា ចិនបានផ្តល់ជាង ៧០ភាគរយនៃទឹកប្រាក់ចំនួន ៩០០លានដុល្លារ ក្នុងឧបករណ៍ម៉ាស៊ីន ដែលទំនងជាត្រូវបានប្រើប្រាស់ដើម្បីផលិតមីស៊ីលបាលីស្ទិក ដែលត្រូវបាននាំចូលដោយប្រទេសរុស្ស៊ី ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។ ហើយលើសពីនោះទៀត មន្ត្រីអាមេរិកក៏បាននិយាយផងដែរថា ៩០ភាគរយនៃការនាំចូលមីក្រូអេឡិចត្រូនិចរបស់រុស្ស៊ី ដែលប្រើប្រាស់ ដើម្បីផលិតមីស៊ីល រថក្រោះ និងយន្តហោះ បានមកពីប្រទេសចិន កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am