អ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដសៀមរាប បានសម្ដែងការរីករាយ និងបានថ្លៃអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្ដទុកដាក់ ផ្ដល់សេវារថយន្ដក្រុងដោយមិនគិតថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នានៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣នេះថា សេវារថយន្ដក្រុងដោយមិនគិថ្លៃនេះ បានធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយ ខណៈដែលការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្ដសៀមរាប តាមរថយន្ដឈ្នួល ត្រូវចំណាយថវិកាច្រើន។ពួកគាត់បានបន្ដថា រថយន្ដក្រុងរបស់រាជរដ្ឋាភិបាលនេះ មានផាសុខភាព អ្នកបើកបរក៍មានសុជីវធម៌ល្អផងដែរ ដែលនេះជាការគិតគូររបស់រាជរដ្ឋាភិបាល ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋមួយផ្នែក សម្រាប់យកទៅប្រើប្រាស់ក្នុងពិធីចូលឆ្នាំថ្មី។
គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរតាមរថយន្តក្រុង ដែលផ្ដល់ដោយរាជរដ្ឋាភិបាល សរុបចំនួន ៤៥៥គ្រឿងនឹងដឹកជញ្ជូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងទៅលេងស្រុកកំណើត ឬទៅតាមបណ្ដាខេត្តផ្សេងៗ ក្នុងអំឡុងពេលពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយឥតគិតថ្លៃ ដែលរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៧ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះរថយន្ដចំនួន ១៣៥គ្រឿង ដែលនឹងធ្វើដំណើរមកកាន់ខេត្តសៀមរាប៕