នៅព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៌ទោល ហួត សុធី បានអនុវត្តចាត់វិធានការប្រជុំផ្សព្វផ្សាយដល់កងកម្លាំងអន្តរាគមន៌ប្រមាណជា ៣០០នាក់ដើម្បីត្រៀមដាក់ពង្រាយការការពារការងារសន្តិសុខសណ្តាប់ធ្នាប់ តាមគោលដៅនានាក្នុងព្រឹត្តិការណ៌សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៌ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យមានប្រសាសន៌ថា ក្នុងព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីនេះ ក្នុងនាមជាកងកម្លាំងទាំងអស់ធ្វើយ៉ាងណាត្រូវយកចិត្តទុកខ្ពស់ ក្នុងការអនុវត្តឲ្យបានម៉ឹងម៉ាត់ការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ គោលដៅឈរជើងប្រចាំការនីមួយៗ ដើម្បីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីរយៈ៤ថ្ងៃនេះ។

លោកស្នងការបន្តថា ក្នុងព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីនេះជារៀងរាល់ឆ្នាំកងកម្លាំងស្នងការខេត្តទាំងអស់ពិតជាមានការនឿយហត់ មិនបាននៅជួបជុំក្រុមគ្រួសារធ្វើបុណ្សទាន ប៉ុន្តែជាកាតព្វកិច្ចមួយដ៌សំខាន់ដែលគ្រប់គ្នាជាកងកម្លាំងនគរបាលជាតិត្រូវតែអនុវត្តក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ បម្រើជូនដល់ប្រជាពលរដ្ឋឲ្យបានប្រសើរដើម្បីភាពសុខស្រួលរបស់ពលរដ្ឋក្នុងឱកាសព្រឹត្តិការណ៌ឆ្នាំថ្មីនេះ។

ជាមួយគ្នានោះដែរក៏មានការហែរក្បួនរថយន្តអន្តរាគមន៌ សង្រ្គោះសាកល្បងរបស់កងកម្លាំងគ្រប់ជំនាញដើម្បីត្រៀមការពារការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រឹត្តិការណ៌សង្រ្កាន្តឆ្នាំថ្មីនេះផងដែរ៕

