មនុស្ស​ ១៥៩​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​ និង​ទឹក​ជំនន់​រដូវ​មូសុង​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​

2021/07/26 05:52:34 pm        444

​ឥណ្ឌា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥៩​នាក់​ និង​រង​របួស ៥០​នាក់ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ស្វែងរក​មនុស្ស​បាត់​ខ្លួន​យ៉ាងតិច ១០០​នាក់​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក Sandhya Garware បាន​និយាយ​ថា ​មនុស្ស​ជាង ១៣​ម៉ឺន​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ភូមិ​ដែល​រង​ផល​ប៉ះ​ពាល់​ជិត ៩០០​ភូមិ​នៅ​ទូទាំង​រដ្ឋ​។ មនុស្ស​ជាច្រើន​បាន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ ឬ​លើ​ដំបូល​រថយន្តក្រុង​នៅ​លើ​ផ្លូវ​ហាយ​វេ​នានា​។ កងទ័ពជើងទឹក​ឥណ្ឌា​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​ដើម្បី​ជម្លៀស​ប្រជាជន​ដែល​ជាប់​គាំង ហើយ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​រួម​ជាមួយ​ទូក​ទៅកាន់​តំបន់​នោះ​។​

​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ជាច្រើន​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​ភូមិ Talai ចម្ងាយ ២៧០គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ Mumbai ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Maharashtra និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​កម្សាន្ត​របស់​ឥណ្ឌា​ផង​ដែរ​។​ មន្ត្រី​ក្នុង​រដ្ឋ លោក Sagar Pathak បាន​និយាយ​ថា លំនៅឋាន​ចំនួន​ ៥៩​ខ្នង​ក្នុង​ភូមិ​នោះត្រូវ​បាន​កប់​ដោយសារ​បំណាក់​ដី​ដ៏​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm