លោក Marcos៖ កិច្ចព្រមព្រៀងត្រីភាគីរបស់អាមេរិក ជប៉ុន និងហ្វីលីពីន នឹងកែប្រែឥទ្ធិពល នៅសមុទ្រចិនខាងត្បូង

2024/04/13 09:11:06 pm        838

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃសុក្រ (១២ មេសា) បាននិយាយថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន នឹងកែប្រែឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូង និងតំបន់ ខណៈដែលកំពុងប្រឹងប្រែងធានាថា ប្រទេសចិនមិនមែនជាគោលដៅនោះទេ។

មួយថ្ងៃបន្ទាប់ពីជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងជំនួបកំពូលត្រីភាគីលើកដំបូងរបស់ប្រទេស លោក Marcos បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «ខ្ញុំគិតថា កិច្ចព្រមព្រៀងត្រីភាគីមានសារៈសំខាន់ខ្លាំងណាស់»។ ដោយនិយាយសំដៅដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Marcos បាននិយាយថា៖ «កិច្ចព្រៀងនេះនឹងកែប្រែឥទ្ធិពល ជាឥទ្ធិពលដែលយើងឃើញនៅក្នុងតំបន់ គឺក្នុងតំបន់អាស៊ាន នៅអាស៊ី ជុំវិញសមុទ្រចិនខាងត្បូង»។

គួរបញ្ជាក់ថា មេដឹកនាំទាំង៣ បានសម្តែងនូវ «ក្តីបារម្ភយ៉ាងខ្លាំងក្លា» អំពី «សកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុ» របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំមានតម្លៃជាង ៣សែនកោដិដុល្លារអាមេរិក ដោយមានជម្លោះដែនសមុទ្រជាច្រើន រវាងប្រទេសចិន និងប្រទេសដទៃទៀត។

យ៉ាងណាក្ដី លោក Marcos បាននិយាយថា កិច្ចប្រជុំកំពូលនេះ «មិនប្រឆាំងនឹងប្រទេសណាមួយនោះឡើយ» ប៉ុន្តែបានផ្តោតលើការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខកាន់តែស៊ីជម្រៅ ក្នុងចំណោមទីក្រុងម៉ានីល វ៉ាស៊ីនតោន និងតូក្យូ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm