
ហ្វូងមនុស្សបាននាំគ្នារត់ភៀសខ្លួនចេញពីផ្សារទំនើប នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារដោយចាក់ និងការបាញ់ប្រហារដែលអាចឲ្យមានការឆ្លើយតបពីនគរបាល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការបាញ់ប្រហារ នៅក្នុងផ្សារទំនើប Westfield នៅផ្លូវប្រសព្វ Bondi។ នគរបាលបាននិយាយថា ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរមួយត្រូវបានប្រកាស ក្រោយមានការបាញ់សម្លាប់បុរសម្នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការចាក់ជាច្រើនកាំបិត៕