ហៃទីប្រកាសក្រុមប្រឹក្សាអន្តរកាល ដើម្បីបង្កើតមេដឹកនាំនយោបាយថ្មី

2024/04/13 04:52:34 pm        611

ក្រុមប្រឹក្សាអន្តរកាលដែលមានភារកិច្ចជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ និងគណៈរដ្ឋមន្ត្រីរបស់ប្រទេសហៃទី ត្រូវបានបង្កើតឡើងជាផ្លូវការ ខណៈដែលក្រុមអន្ធពាលបន្តរឹតបន្តឹងការក្តាប់អំណាចរបស់ពួកគេលើប្រទេសការ៉ាអ៊ីពដែលកំពុងមានបញ្ហាមួយនេះ។

វត្តមាននៃក្រុមប្រឹក្សាដែលត្រូវបានប្រកាសនៅក្នុងក្រឹត្យមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី១២ ខែមេសា) នៅក្នុងការិយាល័យរដ្ឋាភិបាលរបស់ហៃទី ត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Ariel Henry ដែលបានសន្យាថា នឹងចុះចេញពីតំណែងនៅពេលដែលក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើង។ លោក Henry មិនបានចេញសេចក្តីអធិប្បាយភ្លាមៗនោះឡើយ បន្ទាប់ពីការចុះផ្សាយនៃក្រឹត្យនេះ។

ការបង្កើតក្រុមប្រឹក្សានេះ មានឡើងយ៉ាងពិតប្រាកដ ក្នុងរយៈពេលមួយខែបន្ទាប់ពីបណ្ដាមេដឹកនាំតំបន់ការ៉ាអ៊ីព បានប្រកាសពីផែនការជួយបង្កើតក្រុមប្រឹក្សា ដែលមានសមាជិក ៩នាក់ ដោយសមាជិក ៧រូប ទទួលបានសិទ្ធិបោះឆ្នោត។ បើយោងតាមសារព័ត៌មាន Reuters ក្រឹត្យនេះមិនបញ្ចេញឈ្មោះសមាជិកក្រុមប្រឹក្សានោះទេ ប៉ុន្តែមនុស្សមួយក្រុមដែលនៅក្នុងក្រុមប្រឹក្សាគិតត្រឹមខែមុនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។

ការវិវត្តន៍កាលពីថ្ងៃសុក្រទទួលបានការអបអរពីអ្នកដែលជឿថា ក្រុមប្រឹក្សាអាចជួយដឹកនាំប្រទេសហៃទីក្នុងទិសដៅថ្មីមួយ និងជួយលុបបំបាត់អំពើហិង្សារបស់ក្រុមអន្ធពាលដែលកំពុងរីករាលដាល ដោយអំពើហិង្សានេះបានធ្វើឲ្យរដ្ឋធានី Port-au-Prince ជាប់គាំង អស់រយៈពេលជាងមួយខែហើយ។

គួរបញ្ជាក់ថា អំឡុងពេលមានអំពើហិង្សាដែលបង្កឡើងដោយក្រុមអន្ធពាលនេះ មនុស្សជាច្រើនត្រូវបានសម្លាប់ និងជាង ៣០០.០០០នាក់ត្រូវបានផ្លាស់ប្តូរទីជម្រក។ បើយោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១១លាននាក់នេះ ប្រហែល ១លាននាក់កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm       
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am