ឧត្ដរមានជ័យ ៖ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យរួមទាំងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូបបានអញ្ជើញរៀបចំប្រារព្ធពិធីសាសនាសូត្រមន្ត បើកព្រឹត្តិការណ៌សង្រ្កានឆ្នាំថ្មីដើម្បីចូលរួមអបអរសាទរសុំពរជ័យសេចក្តីសុខ ចម្រើនក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មី ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ថ្លែងក្នុងឱកាសបើកពិធីនេះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤នេះខេត្តឧត្តរមានជ័យ បានរៀបចំព្រឹត្តិការណ៌សង្រ្កាន្តដូចបណ្តាលឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ រួមទាំងមានស្តង់ពិព័រណ៌ ម្ហូបអាហារ ជាលក្ខណប្រពៃណី ជាពិសេសមាន ការប្រគុំតន្រ្តីសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋរាំលេងកម្សាន្តផងដែរ។
ឯកឧត្តម អភិបាលខេត្តបន្តថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តឧត្តរមានជ័យមានឱកាស រៀបចំព្រឹត្តិការណ៌សង្រ្កាន្តនៅពេលនេះ គឺដោយសារប្រទេសជាតិមានសុខ សន្តិភាព សុវត្ថិភាព សន្តិសុខសង្គមល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៌ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅអាណត្តិថ្មីនេះ ធ្វើឲ្យសង្គមជាតិទាំងមូលពោរពេញទៅដោយការអភិវឌ្ឍន៌រីកចម្រើនលើគ្រប់វិស័យ៕




