អ្នកស្រុកក្នុងក្រុងអាល់មូហ្កាយើរ (al-Mughayyer) បានលែងសពជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះជីហាត
អាប៊ូ អាលីយ៉ា (Jihad abu Alia)ដែលរុំទៅដោយទង់ជាតិប៉ាឡេស្ទីននៅក្នុងដំណើរពិធីបុណ្យសព កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អាប៊ូ អាលីយ៉ា ត្រូវបានសម្លាប់បន្ទាប់ពីអ្នកតាំងទីលំនៅអ៊ីស្រាអែលជាច្រើននាក់ បានសម្រុកចូលភូមិមួយដែលនៅជិតក្រុងរ៉ាម៉ាឡាក្នុងតំបន់កាប់កាប់វេស បែង កាលពីថ្ងៃសុក្រជាកន្លែងដែលមនុស្សម្នាក់ ត្រូវបានគេសម្លាប់។
គេមិនទាន់ច្បាស់ភ្លាមៗនៅឡើយថាតើបុរសនោះ បានស្លាប់ពីការបាញ់ដោយកងទ័ពអ៊ីស្រាអែល ឬដោយអ្នកតាំងទីលំនៅសម្លាប់។
យោធានិង នគរបាលអ៊ីស្រាអែល បាននិយាយថា កម្លាំងសមត្ថកិច្ចបានបង្កើនការបិទផ្លូវនិងរុករកអ្នកស្រុកក្រុងហ្សេរុយសាឡឹមម្នាក់ជនជាតិជ្វីសអាយុ១៤ឆ្នាំ ដែលបានបាត់ខ្លួន ក្នុងតំបន់នោះនៅឡើយ។
មួយស្របក់ក្រោយមក កងទ័ពអ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍មូយដោយនិយាយថា អ្នកស្រុកជនជាតិជ្វីសអាយុ១៤ឆ្នាំរូបនោះ ត្រូវបានគេរកឃើញស្លាប់ ហើយបានបញ្ជាក់ថា ឧបទ្ទេវហេតុនេះ ស្ថិតនៅក្រោមការពិនិត្យឡើងវិញ និងបាននិយាយថា កម្លាំងសន្ដិសុខកំពុងបន្ដតាមដាន បន្ទាប់ពីករណីនេះ ត្រូវគេសង្ស័យថា អាចជាសកម្មភាពវាយប្រហា៕

