កំពង់ឆ្នាំង៖ សង្ក្រាន្ដខេត្តកំពង់ឆ្នាំដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ដែលជាថ្ងៃមហាសង្ក្រាន្តនោះ បានប្រព្រឹត្តិទៅដោយរលូន និងមានប្រជាពលរដ្ឋជាច្រើនចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ក្រោមការដឹកនាំដដោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, អ្នកតំណាងរាស្រ្ត, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, និងកងកម្លាំង មន្រ្តីររាជការជុំវិញខេត្ត។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ប្រជាពលរដ្ឋជាច្រើនបានមកចូលរួម លេងកម្សាន្ត រួមជាមួយទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវរីករាយយ៉ាងខ្លាំង ដោយបង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ។
ជាពិសេសនៅថ្ងៃមហាសង្រ្កាន្តនេះ ប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺននាក់ បានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ រួមនឹងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទផងដែរ។
សូមជម្រាបថា ថ្ងៃមហាសង្ក្រាន្តថ្ងៃទី១ នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋបានមកលេងកម្សាន្តយ៉ាងច្រើន ខណៈប្រទេសជាតិមានសុខសន្តិភាពពេញលេញលេញ និងការលេងកម្សាន្ត ដោយមានសណ្ដាប់ធ្នាប់ល្អប្រសើរ៕ ដោយ ៖ កាំង ហុងវាស្នា











