សាក្សីម្នាក់ បានពន្យល់ពីវិធីអ្នកវាយប្រហារដោយកាំបិតម្នាក់ បានធ្វើអោយអ្នកដើរផ្សារមានរន្ធត់ចិត្ដ ដោយបានសម្លាប់មនុស្ស៦នាក់ នៅមុនពេលសមត្ថកិច្ចបាញ់សម្លាប់រូបគេកាលពីថ្ងៃសៅរ៍ នៅឆ្នេរខ្សាច់បូនឌី (Bondi) ជាយក្រុងស៊ីដនី។
បុរសឈ្មោះ អាយូស ស៊ីង(Ayush Singh) បាននិយាយថា លោកមានភាពច្របូកច្របល់នៅពេលដែលលោកបានឃើញមនុស្សម្នាកំពុងរត់ក្នុងផ្សារទំនើប ប៉ុន្ដែលោកបានសម្រេចចិត្ដនៅក្នុងផ្សារ ខណ:ដែលមនុស្សរាប់រយនាក់កំពុងរត់ចេញពីកន្លែងកើតហេតុ។
ពេលនោះ លោកបានឃើញអ្នកវាយប្រហារបានដើកាត់លោកតែប៉ុន្មានជំហានប៉ុណ្ណោះមុនពេលដែលនគរបាល បានបាញ់សម្លាប់គាត់។
នគរបាលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកវាយប្រហារដែលបានវាយប្រហាលើអ្នកដើផ្សារក្នុងផ្សារទំនើប ចំណុចប្រសព្វវេសហ្វៀលបូនឌី (Westfield Bondi) ដែលកំពុងមមាញឹកនោះ។
ស្នងការនគរបាលរដ្ឋញូសោវ៉ែល(New South Wales)របស់អូស្រ្ដាលី លោក ខារិន វេប(Karen Webb) បានប្រាប់សន្និសីទសារព័ត៌មានថា ជនរងគ្រោះ៥នាក់ក្នុងចំណោមជនរងគ្រោះ៦នាក់ ដែលត្រូវបាសម្លាប់នោះគឺជាស្រ្ដីខណ:ដែលមនុស្ស៨នាក់ទៀត ក្នុងនោះរួមមានទារកម្នាក់អាយុ៩ខែផងដែរត្រូវបានគេបញ្ជូនទៅ
មន្ទីរពេទ្យជាមួយនឹងមុខរបួសដោយការចាក់នោះ។
លោកវេប បាននិយាយថា នគរបាលនៅឯកន្លែងកើតហេតុមិនជឿថា ការវាយប្រហានេះមានជាប់ទាក់ទងនឹងអំពើភេរវកម្មឡើយ៕

