វត្ថុដូចគេស្រោចធ្លាក់ពីលើមេឃចេញ ត្រូវបានគេឃើញនៅពាសពេញប្រទេសអ៊ីស្រាអែល តំបន់វេស បែង និងក្រុងហ្សេរុយសាឡឹម នៅប៉ុន្មានម៉ោងមុននេះនៅថ្ងៃអាទិត្យនេះ។
ប្រទេសអ៊ីរ៉ង់ បានបាញ់យានដ្រូនហ្វូងផ្ទុកគ្រឿង និងបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានលើទឹកដីអ៊ីស្រាអែល និងកំពុងធ្វើអោយស្ថានការណ៍តាន់តឹងកាន់តែគ្រោះថ្នាក់ ខណ:ដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ការគ្រាំទ្រដ៏រឹងមាំដូចកណ្តាប់ដៃដែកដល់ប្រទេសអ៊ីស្រាអែល។
សំឡេងស៊ីរ៉ែនបានបន្លឺឡើង និងអ្នកសារព័ត៌មានReuters ក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា គេបានឮសំឡេងផ្ទុះជាច្រើនពីចម្ងាយ សំឡេងប៉ះទង្គិចពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហៅថា ការស្ទាក់ចាប់យានដ្រូនបំផ្ទុះលើអាកាស។
សេវារថយន្ដសង្រ្គោះបន្ទាន់ បាននិយាយថា ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ បានរងរបួសធ្ងន់។
យោធាអ៊ីស្រាអែលបាននិយាយថា យានដ្រូនជាង១០០គ្រឿង ត្រូវបានគេបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ជាមួយនឹងប្រភពក្នុងប្រទេសអ៊ីរ៉ាក់ និងហ្ស៊កដានី បានរាយការណ៍ថា យានដ្រូនរាប់សិបគ្រឿង ត្រូវបានគេឃើញកំពុងហោះពីលើក្បាល ហើយក្រុមមន្រ្ដីអាមេរិកនិយាយថា សហរដ្ឋអាមេរិកក៏បានបាញ់ទម្លាក់យានដ្រូនមួយចំនួនផងដែរ។

