នគបាលអេស្ប៉ាញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដឹកនាំប្រតិបត្ដការអន្ដរជាតិមួយដើម្បីចាប់ខ្លួន ជនអន្ធពាល១ក្រុមដែលជាប់ចោទពីបទ ឆបោកប្រាក់ចំនួន ៦៤៥លានអឺរ៉ូ(ស្មើនឹង៦៨៦.៤១លានដុល្លា)ពីជនរងគ្រោះក្នុង៣៥ប្រទេសនៅក្នុងគម្រោងបោកប្រាស់មួយ ជុំវិញរោងចក្រផលិតកញ្ឆាសម្រាប់ប្រើប្រាស់ជាឱសថ។
នគរបាលជាតិអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមជនអន្ធពាលបានបង្កើនប្រព័ន្ធទីផ្សារមួយនិងបានចូលរួមការតាំងពិព័រណ៍កញ្ឆាអន្ដរជាតិដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះមកពីប្រទេសជាច្រើន ក្នុងនោះរួមមាន អេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ដើម្បីអោយវិនិយោគក្នុងប្រព័ន្ធនេះ។
នគរបាលបាននិយាយថា អ្នកវិនិយោគជាច្រើននាក់ត្រូវបានគេសន្យាបង្វិលប្រាក់សងពី៧០ទៅ
១៦៥%អោយវិញ។
គេបានដឹកនាំប្រតិបត្ដការដោយមានជំនួយពីគនរបាលអឺរុបឬអឺរ៉ូប៉ូល (Europol)និងកម្លាំងជាច្រើនមកពីអាល្លឺម៉ង់ បារាំង សាធារណ:រដ្ឋដូមីនិក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ជនសង្ស័យ៩នាក់ ដែលមិនត្រូវបានគេប្រាប់ឈ្មោះនោះ កំពុងជាប់ឃុំខ្លួនពីបទឆបោកក្នុងប្រទេស
អេស្ប៉ាញ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ឡាតវី ប៉ូឡូញ អ៊ីតាលី និងសាធារណ:រដ្ឋដូមីនិក៕

