អ៊ុយក្រែន ៖ ៤គីឡូម៉ែតពីសមរភូមិ កងអនុសេនាតូចការពារដែនអាកាសអ៊ុយក្រែនមួយ កំពុងឃ្លាំមើលនៅភាគខាត្បូង និងបានបាញ់ទៅរកយានដ្រូនស៊ើបការរបស់រុស្ស៊ីជាច្រើនគ្រឿង។
បន្ទាប់ពីកាំភ្លើងកាណុងភ្លោះដែលសល់ពីសករាជសូវៀត បានបាញ់ប៉ុន្មានគ្រាប់មក អ្នកតាមដាននិងជាមេបញ្ជាការរងកងអនុសេនាតូច បាននិយាយថា យានដ្រូន ដែលត្រូវបានកំណត់គោលដៅនោះ គឺស្ថិតនៅខ្ពស់ពេកពិបាកនឹងបាញ់ឱ្យត្រូវ។
មេបញ្ជាការដែលប្រើប្រាស់ ឈ្មោះFox ឬ(ចចក)សម្រាប់ហៅដើម្បីហេតុផលសន្ដិសុខបាននិយាយថា អង្គភាពរបស់លោកបានសង្កេតឃើញយានដ្រូនZALAរបស់រុស្ស៊ី១គ្រឿងបានស្វែងរកទីតាំងកាំភ្លើងធំរបស់អ៊ុយក្រែន។
មេបញ្ជាការរូបនេះបាននិយាយថា កាំភ្លើងធំរបស់យើងកំពុងធ្វើការ ហើយមិនអនុញ្ញាតអោយរុស្ស៊ីរកឃើញទីតាំងកាំភ្លើងធំបានឡើយ។
ប្រព័ន្ធផ្សព្វផ្សាយពត៌មានសង្គមបានរាយការថា ការធ្លាក់ ភូមិបូដានីវកា(Bohdanivka)នៅភាគខាងកើតអ៊ុយក្រែនរហូតដល់ភាគខាងលិចក្រុងបាក់មុត(Bakhmut)នោះ បានធ្វើអោយក្រសួងការពារជាតិអ៊ុយក្រែនបដិសេធន៍ភ្លាមៗកាលពីថ្ងៃសៅរ៍ ខណ:ដែលើកំពុងទទួលស្គាល់ថាការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងតំបន់នោះនៅបន្ដនៅឡើយ។

