ក្រសួងការងារ និងស្ថានទូត រួមទាំងភាគីពាក់ព័ន្ធនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីជូនពលករកម្ពុជានៅប្រទេសថៃដែលមិនបានវិលមកស្រុកកំណើត

2024/04/14 04:29:03 pm        70

ភ្នំពេញ÷ ដើម្បីផ្តល់ភាពរីករាយដល់ពលករ និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ហើយដែលមិនបានវិលត្រឡប់មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារESEA និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅថៃ”នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ។ 

ពិធីសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងនៅទីលានបាល់ទាត់ ស៊ុបភើស្តារ អារីណា (Super Star Arena) ក្នុងទីក្រុងបាងកក ប្រទេសថៃក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

ការប្រារព្ធសង្ក្រាន្តឆ្នាំថ្មីលើទឹកដីថៃនេះ មានគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងផ្តល់ភាពកក់ក្តៅនិងសប្បាយរីករាយដល់បងប្អូនពលករ និស្សិត និងពលករដ្ឋខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ព្រមទាំងលើកស្ទួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីនិងសាសនារបស់ខ្មែរ ដែលមានអ្នកចូលរួមប្រមាណ ៥ ០០០នាក់។

ថ្ងៃនេះ បានរៀបចំពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម សម្លរខ្មែរ នំបញ្ចុក ដើម្បីអោយបងប្អូនចូលរួមបានភ្លក់និងពិសារដោយសេរី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ និងអ្នកចូលរួមទាំងអស់នឹងបានចូលរួមកំសាន្តជាមួយនឹងការប្រគុំតន្ត្រីខ្នាតធំដែលមានតារាចម្រៀងល្បីៗពីប្រទេសកម្ពុជាចូលរួមសម្តែងជូនបងប្អូនខ្មែរទស្សនាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយើង៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា
2025/02/07 08:36:35 pm        1
“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំនេះ នឹងរៀបចំឡើងនៅទឹកដីអង្គរ
2025/02/07 08:29:12 pm        1
ឆ្នាំ២០២៤៖ កម្ពុជាផលិតអំបិលបានជាង ១៦៨ ពាន់តោន ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់
2025/02/07 07:13:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

2025/02/07 08:36:35 pm
​“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំនេះ នឹងរៀបចំឡើងនៅទឹកដីអង្គរ
2025/02/07 08:29:12 pm
​ESA ៖ ឱកាសជាង ១ភាគរយដែលផ្កាយព្រះគ្រោះអាចបុកផែនដីនៅឆ្នាំ ២០៣២
2025/02/07 08:04:27 pm
​ចិន អ៊ីរ៉ង់ រុស្ស៊ី ជប៉ុន និងអូស្រ្តាលី ចូលរួមសមយុទ្ធពហុជាតិរបស់កងទ័ពជើងទឹកប៉ាគីស្ថាន
2025/02/07 08:03:31 pm
​មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅប្រទេសប្រេស៊ីល
2025/02/07 08:02:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/06 05:25:36 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/06 11:26:49 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am