វ័យ ៤៦​ឆ្នាំ​កីឡា​ការិនី​កាយសម្ព័ន្ធ​អ៊ូ​ស​ប៊ែ​គី​ស្ថាន Chusovitina ប្រកាស​ចូលនិវត្តន៍​ក្រោយ​ប្រកួត​នៅ​អូឡាំពិក ៨លើក​

2021/07/26 11:36:23 am        79

​កាយសម្ព័ន្ធ៖ ជិត ៣០​ឆ្នាំ​ទៅ​ហើយ​តាំងពី​បង្ហាញខ្លួន​ដំបូង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក ជួប​ជាមួយ​គូប្រកួត​ដែល​ក្មេង​ជាង​កូនប្រុស​របស់​ខ្លួន​នៅ​ទៀត កីឡា​ការិនី​កាយសម្ព័ន្ធ​អ៊ូ​ស​ប៊ែ​គី​ស្ថាន Oksana Chusovitina បាន​ប្រកាស​ចូលនិវត្តន៍​ហើយ ​ក្រោយ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​អូឡាំពិក ៨​លើក​ក្នុង​អាជីព​។

​​កីឡា​ការិនី​វ័យ ៤៦​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ចូលនិវត្តន៍​បន្ទាប់ពី​ប្រកួត​ថ្ងៃទី​២ កីឡា​កាយសម្ព័ន្ធ​អា​ទី​ស​ស្ទិ​ក​ប្រើ​ឧបករណ៍​វគ្គ​ជំ​រុះ​កាលពី​ថ្ងៃអាទិត្យ និង​បាន​និយាយ​លា​ពី​អាជីព​របស់​ខ្លួន​ទាំង​ទឹកភ្នែក​។ ​​Oksana Chusovitina ដែល​បង្ហាញខ្លួន​ដំបូង​នៅ​អូឡាំពិក​ទាំង​ពី​ឆ្នាំ​១៩៩២ នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​នោះ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ ១៤ មិន​អាច​ឈាន​ចូល​ជុំ​បន្ត​បាន តែ​កីឡា​ការិនី​វ័យ ៤៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ​​សប្បាយរីករាយ​ និង​មាន​មោទនភាព​។ ​​Chusovitina បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ការ​បង្ហាញខ្លួន​លើកដំបូង​នៅ​អូឡាំពិក ​តែ​ជា​ការ​ប្រកួត​ជា​ក្រុម និង​ប្រកួត​ក្រុម​តំណាង​ឱ្យ​អតីត​សហភាពសូវៀត​។ ​​កើត​នៅ​ទីក្រុង Bukahara ប្រទេស​អ៊ូ​ស​ប៊ែ​គី​ស្ថាន​ឆ្នាំ១៩៧៥, Chusovitina ក៏​ធ្លាប់​ប្រកួត​តំណាង​ឱ្យ​អាល្លឺម៉ង់ផង​ដែរ​ ក្រោយ​រស់នៅ​ទីនោះ​រយៈពេល ៣​ឆ្នាំ​ទទួល​បាន​សញ្ជាតិ​អាល្លឺម៉ង់​។​

​​និយាយ​ពី​សមិទ្ធផល​ដែល​ទទួល​បាន​ក្នុង​ការប្រកួត​អន្តរជាតិ​នានា​តាំងពី​វ័យ ១៤​ឆ្នាំ​រាប់​ពី​ឆ្នាំ ១៩៨៩ គឺ​រាប់មិនអស់​ឡើយដោយ​ធ្លាប់​ឈ្នះ​មេដាយ​នានា​ដូចជា ​អូឡាំពិក (​ឈ្នះ​មេដាយ​មាស១ និង​ប្រាក់២​), ជើងឯក​ពិភពលោក ​(​ឈ្នះ​មេដាយ​មាស៣ ប្រាក់៤ និង​សំរឹទ្ធ៤), កីឡា​អាស៊ី​ (​ឈ្នះ​មេដាយ​មាស២ ប្រាក់៤ និង​សំរឹទ្ធ២), ជើងឯក​អាស៊ី​ (​ឈ្នះ​មេដាយ​ប្រាក់៣ និង​សំរឹទ្ធ១) និង​ជើងឯក​អឺរ៉ុប​ (​ឈ្នះ​មេដាយ​មាស១ ប្រាក់២ និង​សំរឹទ្ធ១)៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm