បាត់ដំបង៖រយៈពេល ២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបជាង ៥០ ម៉ឺននាក់បានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍នានា និងទីតាំងសង្ក្រាន្តក្នុងខេត្តបាត់ដំបង។
យោងតាម របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៥៨,៧១១ នាក់,ភ្ញៀវទេសចរអន្តរជាតិ ៤៥៨ នាក់។ ចំណែកនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏ទទួលបានភ្ញៀវទេសចរសរុប ៣៩៥,១៨៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៩៤,៤៦៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៧២១ នាក់៕