រដ្ឋបាល​រាជធានី​បញ្ចេញ​រថយន្ត​៧០​គ្រឿង ​និង​រ៉ឺម៉ក់​ប្រមូល​សំរាម​រាប់​សិប​គ្រឿង ​ដើម្បី​សម្អាត​ទីក្រុង​

2021/04/27 02:59:58 am        26

ភ្នំពេញ ៖ ក្រុមកម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី ​បានធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​ហើយ ​ដោយ​មិន​ព្រម​ចេញ​ប្រមូល​សំរាម​នៅ​ក្រុងភ្នំពេញ​នោះទេ ​ជាហេតុ​ធ្វើឱ្យ​សំរាម​គរ ​និង​នៅ​ពាស វាល​ពាស កាល​លើ​ដងផ្លូវ ​ដើម្បី​ដោះស្រាយ​បន្ទាន់​លើ​ការប្រមូល​សំរាម រដ្ឋបាល​រាជធានី​បាន​បញ្ចេញ​រថយន្ត​៧០​គ្រឿង ​និង​រ៉ឺម៉ក់​ប្រមូល​សំរាម​រាប់សិប​គ្រឿង ដើម្បី​សម្អាត​ទីក្រុង​។


ជិត​មួយ​សប្ដាហ៍​ហើយ ដែល​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ហើយ​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ​បើទោះជា​អាជ្ញាធរ ​និង​ខាង​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ព្យាយាម​ប្រជុំ​ពន្យល់ និង​ដោះស្រាយ​ក៏ដោយ នេះហើយ​ដែល​បណ្ដាលឱ្យ​សំរាម​ត្រូវបាន​ពលរដ្ឋ​យកទៅ​ចោល​ និង​គរ​នៅតាម​ដងផ្លូវ ដែល​អាជ្ញាធរ​តាម​មូលដ្ឋាន​ខិតខំ​ប្រមូល​ក៏​មិនទាន់​សភាពការណ៍​នៃ​ការបញ្ចេញ​សំរាម​នេះ​។ ដូច្នេះហើយ និង​ជា​ដំណោះស្រាយ​បន្ទាន់ នៅ ថ្ងៃ ទី ៦ ខែ តុលា នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ដែល​ទើប​ទិញ និង មកដល់​ថ្មី​ចំនួន​៧០​គ្រឿង និង​រ៉ឺម៉ក់​ម៉ូតូ​រាប់សិប​គ្រឿង រួម​ជាមួយ​កម្លាំង​សន្តិសុខ សណ្តាប់ ​ធ្នាប់​គ្រប់​ខណ្ឌ ចេញ​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​កន្លងមក​រដ្ឋបាល​រាជធានី​បាន​ប្រើ​រថយន្ត​ប្រមូល​សំរាម​ចំនួន​៤៩​គ្រឿង និង​រ៉ឺម៉ក់​ម៉ូតូ​តាម​បណ្ដា​ខណ្ឌ និង​ផ្សារ​ចូលរួម​ចេញ​ប្រមូល​។

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​យក​សំរាម​ជា​ចំណាប់ខ្មាំង​ទៀត​ទៅ​។ លោក​ បាន​បន្ថែមថា​ យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នកយក​សំរាម​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​តថ្លៃ​លើ​ការ​ទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។ ដែល​ន័យ​នេះ​អ្នក​ពាក្យ​សំដៅលើ​ការព្យាយាម​តវ៉ា​របស់​ក្រុមកម្មករ​ប្រមូល​សំរាម ​ដែល​មិន​ព្រម​ចេញ​ប្រមូល ដោយ​រដ្ឋបាល​រាជធានី​បាន​ព្យាយាម​សម្របសម្រួល​ ពន្យល់​ណែនាំ​គ្រប់​ទិដ្ឋភាព ​រួមទាំង​ទិដ្ឋភាព​ច្បាប់​ការងារ ដល់​កម្មករ​ប្រមូល​សំរាម​ដែល​កំពុង​ទាមទារ​លក្ខខណ្ឌ​មិន​សមស្រប​មួយចំនួន​។

លោក ម៉េ​ត មាស​ភក្ដី បន្ថែមថា ប៉ុន្តែ​ទោះ​ឈរលើ​ស្មារតី​យោគយល់​ចំពោះ​អាកប្បកិរិយា​រឹងរូស​ទាំងនេះ​ក៏ដោយ ក៏​ស្ថាន​ភាព​មិន​អំណោយផល​ដល់​ការបន្ត​រង់ចាំ ​ហើយ​ជម្រើស​នៃ​ការប្រើ​កម្លាំង​ពលកម្ម​ថ្មី ​ត្រូវតែ​បង្ខំចិត្ត​អនុវត្ត ​ដើម្បី​កែប្រែ​ស្ថានការណ៍​នៃ​ការ​សំអាត​ទីក្រុង​ឡើងវិញ​។

លោក ម៉េ​ត មាស​ភក្ដី អំពាវនាវ​ដល់​ក​ម្មក​រ​ប្រមូល​សំរាម​ដែល​កំពុង​ធ្វើ​កូដកម្ម សូម​ភ្ញាក់​រលឹក​ និង​បញ្ឈប់​សកម្មភាព​ទាមទារ​ខុសច្បាប់​ការងារ ដោយ​លោក​ជឿជាក់ថា បងប្អូន​កម្មករ​នឹង​វិល​ត្រឡប់មក​ធ្វើការ​បំពេញ​តួនាទី​រៀងៗ​ខ្លួន​ឡើងវិញ​ ដើម្បី​ទីក្រុង​យើងទាំងអស់គ្នា​ស្អាត ហើយ​ខណៈ​នេះដែរ​ពិតជា​ត្រូវ​បន្ថែម​បន្ទុក​ដល់​ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​ចេញ​ប្រមូល​កើប​សំរាម​ក្នុង​អន្តរកាល​មួយ​នេះ ​និង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ ​និង​សូម​អរគុណ​ដល់​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុងស្ថានភាព​ដែល​កំពុង​ដោះស្រាយ​នេះ​។

លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ តាមរយៈ​កិច្ចខិតខំ​ប្រឹង​ប្រែ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាននិងកំពុង​ខិតខំ​ធ្វើការ​ប្រឹងប្រែង​ប្រមូល​សំរាម​ដែល​បានគរ​សល់​ប៉ុន្មាន​ថ្ងៃនេះ ​ហើយ​មានការ​បែងចែក​វេន​រ​ហូត​ដល់​ទៅ​បី​វេន ​ប្រើ​គ្រប់​មធ្យោបាយ​នៃ​ការប្រមូល​ ដូច្នេះ​ទីតាំង​សេសសល់​ដទៃ​រដ្ឋបាល​ខណ្ឌ​នឹង​ឲ្យ​កម្លាំង​ និង​រថយន្ត​ទៅ​ប្រមូល​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ​សង្ឃឹមថា ​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​ចូលរួម​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

គួរ​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មាន​សំរាម​ប្រមាណ ២៥០០​តោន​ក្នុង​ថ្ងៃ ដែល​ត្រូវ​ប្រមូល និង​ដឹក​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​៕

​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am