សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong បានជួបសម្តែងការគួរសមជាមួយនិយ័តករជាន់ខ្ពស់ចិនលោក Zhao Leji ហើយលោក បានបញ្ជាក់ពីគោលជំហររបស់លោកក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន ។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូឃ្លីបនៃជំនួបរបស់លោក Zhao និងលោក Kim កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងការទស្សនាការប្រគុំតន្រ្តីជាមួយក្រុមមន្រ្តីជាន់ខ្ពស់ជាច្រៀនទៀតរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ ។

សូមបញ្ជាក់ថា លោក Zhao ដែលបានបញ្ចប់ដំណើរទស្សនកិច្ចសុឆន្ទៈរបស់លោកទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិន បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៨ ។
ចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសម្រាប់កូរ៉េខាងជើងដែលរងគ្រោះធ្ងន់ធ្ងរដោយសារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ៕