ទេសចរជាតិ-អន្តរជាតិជិត៤០ម៉ឺននាក់ មកសម្រាកកម្សាន្តនៅខេត្តកំពត ក្នុងថ្ងៃទី២ នាឱកាសឆ្នាំថ្មីនេះ

2024/04/15 06:52:21 pm        195

មន្ត្រីជំនាញបានបញ្ជាក់ថា មកដល់ពេលនេះភ្ញៀវទេសចរនៅតែបន្តចូលមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន ខណៈដែលថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកសម្រាក និងដើរលេងកម្សាន្ត។

ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថាការរៀបចំសង្ក្រាន្តឆ្នាំនេះ នៅគ្រប់បណ្តារាជធានីខេត្តធ្វើបានល្អ ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ទើបមានលទ្ធភាពដើរលេងច្រើនយ៉ាងដូច្នេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹង ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មី អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្តបានល្អ ទាក់ភ្នែកធ្វើឲ្យទេសចរណ៍ ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយ ចង់មកលេងផ្ទាល់។

លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកដើរលេងសម្រាកកម្សាន្តផងដែរ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ។ ចំណែកកន្លែងស្នាក់នៅ និង​ម្ហូបអាហារ ពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពត មានស្ថានភាពល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់គេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយរីករាយលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។

ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយ​រីករាយ​យ៉ាងខ្លាំង និងបានបញ្ជាក់ថា ​ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយ​អាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពត​ក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក។

ទេសចរលើកឡើងថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើនក៏ដោយសារប្រទេស​មាន​សុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន។

សូមជម្រាបថា សម្រាប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះរដ្ឋបាលខេត្តកំពតរំពឹងថា នឹង​មានទេសចរមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្ត​សប្បាយ​ផ្សេងៗ មានដូចជាការលេងល្បែងប្រជាប្រិយខ្មែរការ​ប្រគំ​តន្ត្រីខ្នាតធំ ធម្យម រហូតដល់​ការរាំស្គដៃ​នៅតាមបណ្តោយឆ្នេរផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm