នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលមានអាយុ៧២ឆ្នាំ នឹងចុះចេញពីតំណែង នៅថ្ងៃទី១៥ ខែឧសភា ជាផ្នែកមួយនៃការស្នងតំណែង ដែលបានគ្រោងទុកជាយូរមកហើយ ដោយបញ្ចប់ការដំណើរការរយៈពេលពីរទសវត្សរ៍ និងការឈានចូលយុគសម័យថ្មីដែលដឹកនាំដោយអនុរបស់លោក គឺ លោក Lawrence Wong ។
លោកឧបនាយករដ្ឋមន្ត្រី Wong មានវ័យ៥១ឆ្នាំ ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ នឹងក្លាយជានាយករដ្ឋ មន្ត្រីទី៤របស់ប្រទេសដែលមានឈ្មោះដូចទីក្រុងនេះ។ លោកWong មានការគាំទ្រជាឯកច្ឆន្ទពីសមាជិកសភាបក្សកាន់អំណាច។
