កាលបរិច្ឆេទសម្រាប់ការប្រគល់អំណាចដឹកនាំរបស់ប្រទេសសិង្ហបុរី ត្រូវបានកំណត់៖ លោក Lawrence Wong នឹងក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ដោយចូលកាន់តំណែងពីលោក Lee Hsien Loong។
ការិយាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃចន្ទទី១៥មេសា ដោយប្រកាសពីការផ្លាស់ប្តូរនេះ។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នឹងលាលែងពីតំណែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤។ លោកនឹងស្នើជាផ្លូវការឲ្យលោកប្រធានាធិបតីតែងតាំង លោក Lawrence Wong ដែលជាឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឲ្យឡើងកាន់តំណែង។
លោកឧបនាយករដ្ឋមន្ត្រី Wong មានការគាំទ្រជាឯកច្ឆន្ទពីសមាជិកសភាបក្សកាន់អំណាច។
«នាយករដ្ឋមន្រ្តីថ្មីរូបនេះ នឹងស្បថចូលកាន់តំណែង នៅម៉ោង៨:០០ យប់ថ្ងៃទី១៥ ខែឧសភា ២០២៤ នៅការិយាល័យប្រធានាធិបតី Istana»។

