មេបញ្ជាការកងទ័ពអ៊ីស្រាអែលព្រមានថា អ៊ីរ៉ង់នឹងប្រឈមមុខផលវិបាកចំពោះទង្វើរបស់ខ្លួន

2024/04/16 04:18:18 pm        117

នាយសេនាធិការកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទបានព្រមានថា អ៊ីរ៉ង់នឹងប្រឈមមុខផលវិបាកសម្រាប់ទង្វើរបស់ខ្លួន បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានពីមុនមកកាលពីចុងសប្តាហ៍ទៅលើអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍តាមវីដេអូរបស់នាយសេនាធិការ លោក ហឺហ្សី ហាឡេវី(Herzi Halevi) បានធ្វើឡើងក្នុងពេលមានការអំពាវនាវឱ្យមានការអត់ធ្មត់ដោយសម្ព័ន្ធមិត្តដើម្បីបញ្ចៀសការរីកធំនៃជម្លោះនៅមជ្ឈិមបូព៌ា។

សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះទីតាំង ឬកាលបរិច្ឆេទ ដែលសេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើងនោះទេ។ ប្រភពព័ត៌មានពីរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់លោកជាលើកទីពីរក្នុងរយៈពេលមិនដល់២៤ម៉ោងនោះទេ ដើម្បីថ្លឹងថ្លែងរកវិធីប្រតិកម្មទៅនឹងការវាយប្រហារដោយផ្ទាល់លើកដំបូងមិនធ្លាប់មានរបស់ប្រទេសអ៊ីរ៉ង់ទៅលើអ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីរ៉ង់ធ្វើឡើងដោយយានដ្រូននិងមីស៊ីលជាង ៣០០គ្រាប់ ហើយបានចាប់ផ្តើមជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសង្ស័យទៅលើបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស់ កាលពីថ្ងៃទី ១ ខែមេសា។

មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រុងប្រយ័ត្នចំពោះសង្រ្គាមបើកចំហររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប្រធានាធិបតី លោក Joe Biden បានប្រាប់លោក Netanyahu ថាសហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងការវាយលុកណាមួយរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះទេ។

ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា ការប៉ះទង្គិចគ្នាច្រើនលើកបានផ្ទុះឡើងរវាងក្រុមដែលគាំទ្រដោយអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm