រដ្ឋបាលខេត្តបាត់ដំបងរៀបចំការសម្ដែងល្ខោនខោលជូនពលរដ្ឋ និងភ្ញៀវទេសចរ​ទស្សនាកម្សាន្ត​អបអរបុណ្យចូលឆ្នាំខ្មែរ

2024/04/16 04:59:53 pm        483

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានការ​សម្ដែង​សិល្បៈ​ល្ខោនខោល​ជូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្រុមល្ខោនខោលដែលបានចូលរួមសម្ដែងនេះ គឺជាក្រុម​បង្កើត​ឡើង​ដោយ​ព្រឹទ្ធាចារ្យ​នាដ​កោសល្យ​វិជ្ជា ជា ហ៊ា និងជាក្រុមដែលមានវ័យចំណាស់តែមួយគត់នៅក្នុងខេត្តបាត់ដំបង។ ព្រឹទ្ធាចារ្យ ជា ហ៊ា បច្ចុប្បន្នមានអាយុ ៩៥ឆ្នាំ ត្រូវព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជ​ទាន​គោរមងារ«នាដកោសល្យវិជ្ជា» កាលពីឆ្នាំ២០១២។ តាំងពីឆ្នាំ១៩៨២ ព្រឹទ្ធាចារ្យ ជា ហ៊ា បានបង្កើតក្រុមល្ខោនខោល ឬ របាំក្បាំងមុខ រួចទៅហើយនៅ​ខេត្តបាត់ដំបង។ ដោយសារ​គុណបំ​ណាច់​ចំពោះសិល្បៈវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់​បញ្ចូល​ឈ្មោះ​របស់ ព្រឹទ្ធាចារ្យ ជា ហ៊ា ទៅក្នុងប្រព័ន្ធមរតកមនុស្សរស់របស់ជាតិ។

លោក ជា ណុច អ្នកដឹកនាំរឿង និងសម្របសម្រួលក្នុងក្រុមល្ខោនខោលបាត់ដំបង បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយដែលមានទស្សនិកជនយ៉ាងច្រើនកុះករបានចូលរួមគាំទ្រ និងទស្សនា​ការ​សម្ដែង​ល្ខោនខោល។

លោក ជា ណុច អំពាវនាវដល់ទស្សនិកជន ជាពិសេសប្រជាជនខ្មែរ​ឱ្យចូលរួ​ម​គាំទ្រ​សិល្បៈ​ល្ខោន​ខោល​ដែល​ជា​ល្ខោនមួយដ៏កម្រ។

សូមរំលឹកថា ការសម្ដែងសិល្បៈល្ខោនខោលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ ធ្វើ​ឡើង​រយៈ​ពេល២រាត្រី គឺនៅរាត្រីថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងតំបន់តន្រ្តីស្រុក​ស្រែ​នៅ​បរិវេណ​វិទ្យាល័យនេតយ៉ង់។ល្ខោនខោល ដែលអ្នកសម្ដែងសុទ្ធតែជាបុរស ជាទម្រង់ល្ខោន​បុរាណ​ខ្មែរ​មួយ​ដែលមានមានរូបរាងតាំងពីដើមសម័យអង្គរ ហើយត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និង​ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌអរូបីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm