តាកែវ៖ អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានថ្លែងអោយដឹងថា ដឹងថា នៅថ្ងៃទី៣ នៃថ្ងៃចូលឆ្នាំប្រពៃណីយ៍ជាតិ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ សម្រាប់ខេត្តតាកែវមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៥ម៉ឺននាក់បានមកចូលរួមលេងកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងខេត្តតាកែវ ។
ឯកឧត្តម អ៊ូច ភា បានថ្លែងបន្តថា តំបន់រមណីយដ្ឋាននានានៅក្នុងខេត្តតាកែវមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកលេងកម្សាន្តយ៉ាងច្រើនកករ ហើយដើម្បរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំ និងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ សរុប ១.២៤៨ នាក់ ដែលមានគោលដៅការពារសរុប ២៥៣គោលដៅ នៅទូទាំងខេត្តតាកែវ។
បើតាមឯកឧត្តមអភិបាលខេត្តតាកែវ នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះពុំមានបញ្ហាអ្វីកើតឡើងនោះទេទាំងបញ្ហាសន្តិសុខនិងបញ្ហសគ្រោះថ្នាក់ចរាចរណ៍។ និយាយជារួមទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចូលរួមការពារនិងរក្សាសន្តិសុខបានយ៉ាងល្អប្រសើរ។