ចូលឆ្នាំថ្មី៣ថ្ងៃទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តនៅខេត្តកោះកុងជិត ២ម៉ឺននាក់

2024/04/16 10:40:38 am        159

កោះកុង៖ ខេត្តកោះកុងទទួលភ្ញៀវទេសចរប្រមាណ ១ម៉ឺន៨ពាន់នាក់ ក្នុង​កំឡុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ ក្នុងនោះភ្ញៀវទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​តំបន់កោះនានា និងមុខសាលាខេត្ត។

គិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ គ្រប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​បាននាំ​គ្នា​មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ពិសេសតំបន់ឆ្នេរសមុទ្រ ដែនកោះ និង​តំបន់ត្រជាក់ចិត្តមុខសាលាខេត្ត។

លោក សាគុណ ភក្តី ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសា នេះថា ទេសចរជាតិមានចំនួន១ម៉ឺន៧ពាន់នាក់ ចំណែក​ភ្ញៀវទេសចរបរទេសចំនួន៦៨០នាក់។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ មិនអាច​ប៉ាន់ស្មាន​បាននៅឡើយ លុះត្រាម៉ោង៦ល្ងាចនេះ បានសរុបចំនួន៤ថ្ងៃតែម្តង។

បើតាមលោក សាគុណ ភក្តី បន្ថែមថាទៀតថា តួលេខភ្ញៀវទេសចរនេះ មិនបូកបញ្ចូល​ជាមួយ​ប្រជាពលរដ្ឋ​មកលេងកម្សាន្តនៅក្នុងតំបន់ត្រជាក់ចិត្តមុខសាលាខេត្តនោះទេ។ ហើយ​តំបន់​ទេសចរណ៍​ដែលជាទីចាប់អារម្មណ៍ជាងគេនៅលើកោះស្តេច ស្រុកគិរីសាគរ ឆ្នេរនេសាទ ស្រុក​ស្រែ​អំបិល ទឹកជ្រោះតាតៃ ស្រុកកោះកុង និងឆ្នេរប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា។

គួរជម្រាបថា ម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​លោក​ជំទាវ ឯកឧត្តម កាយ សំរួម ប្រធានប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល​ខេត្តកោះកុង បានអញ្ជើញក្នុងពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខសប្បាយឆ្នាំថ្មី ដោយ​មាន​ព្រះសង្ឃសូត្រធម៌ប្រាស់ព្រំសិរីសួស្តីដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម
2024/04/29 07:49:22 pm        1
ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់នៅថ្ងៃទី ២ ឧសភា
2024/04/29 05:44:13 pm        1
រលំដើមឈើ២ករណីផ្សេងគ្នា ក្នុងខណ្ឌទួលគោក ស្លាប់មនុស្សម្នាក់ និងរងការខូចខាតយានយន្តមួយចំនួន
2024/04/29 04:05:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីទីក្រុង Ankara៖ ទួរគីគាំទ្រលោក Rutte ធ្វើជាប្រធានអង្គការណាតូបន្ទាប់

2024/04/29 11:39:09 pm
​ប្រមុខ NATO និយាយថា លំហូរអាវុធទៅកាន់អ៊ុយក្រែននឹងកើនឡើង
2024/04/29 11:37:58 pm
​យ៉ាងហោចមនុស្ស ២នាក់ ស្លាប់នៅភាគខាងត្បូងឥណ្ឌា ខណៈរលកកម្ដៅធ្វើឲ្យតំបន់ក្ដៅសឹងទ្រាំមិនបាន
2024/04/29 11:36:49 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម
2024/04/29 07:49:22 pm
​រដ្ឋមន្ត្រីទី១ របស់ស្កុតឡែន លោក Humza Yousaf លាលែងពីតំណែង
2024/04/29 07:00:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am