ពលរដ្ឋកំពុងនាំគ្នាបន្តទៅលេងកម្សាន្តសប្បាយនៅសង្ក្រាន្តខេត្តកណ្តាលនាឱកាសឆ្នាំថ្មីថ្ងៃបញ្ចប់

2024/04/16 05:57:29 pm        109

ខណៈនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ គឺជាថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅលេងកម្សាន្តនៅសង្ក្រាន្តខេត្តកណ្តាល ជាបន្ត​បន្ទាប់ ដើម្បី​ចូល​រួម​កម្សាន្តជាមួយកម្មវិធីសប្បាយរីករាយជាច្រើន ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរ ដែល​រដ្ឋបាលខេត្តបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤នេះ។

ទីតាំង​នៃ​ការរៀបចំសង្ក្រាន្ត គឺធ្វើឡើងនៅដងផ្លូវជួរមាត់ទន្លេក្រុងតាខ្មៅ ដោយមាន​ការតុ​ប​តែង​លម្អ​រនូវ​សម្ភារៈជាច្រើន រំលិចពីវប្បធម៌ប្រពៃណី រួមទាំងល្បែងប្រជាប្រិយកម្សាន្តរបស់ខ្មែរផងដែរ ដោយ​មានពលរដ្ឋ បាននឹងកំពុងដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយបំផុត បើទោះ​បី​នៅវេ​លា​ថ្ងៃត្រ​ង់​នេះ អាកាសធាតុហាក់ក្តៅគួរសមក៏ពិតមែនក៏ដោយ ។

ប្រជាពលរដ្ឋ ដែលបានមកដើរលេងកម្សាន្តនៅសង្ក្រាន្តខេត្តកណ្តាល ក៏បាន​បង្ហាញ​ក្តី​សប្បាយ​រីក​រាយ ពេលបានមកកម្សាន្ត និងបានមើលឃើញថា អាជ្ញាធរបានរៀបចំទីតាំងបានស្អាតល្អ សម្រាប់​ពលរដ្ឋ​ទាំង​ក្នុង និងក្រៅតំបន់ អាចមកចូលរួមបានដោយស៊េរី ។ ពលរដ្ឋ បន្តថា ពួកគាត់បានចូលរួមកម្មវិធីសង្ក្រាន្តនៅតាមទីតាំងផ្សេងៗមួយចំនួនរួចមកហើយ ហើយដោយ​សារ​ថ្ងៃ​នេះ​ជា​ថ្ងៃបញ្ចប់ នៃបុណ្យចូលឆ្នាំ ពួកគាត់ក៏សម្រេចចិត្តមកកម្សាន្តលេងនៅក្រុងតាខ្មៅ ក្នុង​ខេត្ត​កណ្តាលម្តងដើម្បីទទួលបានបរិយាកាសថ្មី ។

បើទោះបីជានៅវេលាថ្ងៃត្រង់នេះ ចំនួនបងប្អូនប្រជាពលរដ្ឋ​ហាក់​នៅមិន​ទាន់​សម្រុក​មក​លេង​កម្សាន្ត​ច្រើននៅឡើយក៏ដោយ ប៉ុន្តែការការ​ពារ​សន្តិសុខ​សុវត្ថិភា​ព​នៅ​តាម​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ជុំវិញ​ទីតាំង​ប្រារព្ធ​សង្ក្រាន្ត គឺនៅតែមានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​សាធារណៈ​ដូចសព្វមួយដងដដែល ក្នុងការធានាសុវត្ថិភាព១០០ភាគរយ ជូនបងប្អូន​ប្រជាពលរដ្ឋ​ដែ​លមកដើរលេងកម្សាន្ត ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រារព្ធឡើងរយះពេល០៤ថ្ងៃ គិតចាប់​ពី​ថ្ងៃ​ទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ហើយថ្ងៃនេះ គឺជាថ្ងៃបញ្ចប់ពិធីបុណ្យទាំងស្រុង ដោយ​នៅ​តាម​បណ្តារាជធានីខេត្តទាំង២៥ក្នុងប្រទេស ក៏នឹងមានការរៀបចំសង្ក្រាន្តថ្ងៃបញ្ចប់ដូចៗគ្នា នៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm