ល្បែងប្រជាប្រិយខ្មែរត្រូវបានបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោកលេងកម្សាន្តសប្បាយពេញបីថ្ងៃ នៅទីបញ្ជាការដ្ឋានទ័ពពិសេសកំបូល

2024/04/16 06:16:54 pm        231

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើពិធីចំនួនបីថ្ងៃ៤ ចាប់​ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ បើយើងពិនិត្យ​ជារួមទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​គ្រប់​បណ្ដារាជធានី ខេត្ត ក្រុង ភូមិ ឃុំ សង្កាត់ និងតាមទីវត្តអារាម សាលារៀន កងឯកភាព ស្ថាប័នរដ្ឋ ក្រុមហ៊ុន មណ្ឌលកម្សាន្តរមណីយដ្ឋានទេសចរណ៍នានា ត្រូវបាន​រៀបចំ​សង្ក្រាន្ត​តាម​លក្ខណៈប្រពៃណីខ្មែរដោយមានតុបតែងលម្អរតាំងបង្ហាញនូវសមិទ្ធផលនានា របស់​ជាតិ​ក៏​ដូច​ជា​សមិទ្ធផលរបស់បណ្ដារាជធានី ខេត្ត ក្រុង ទៅតាមអ្វីដែលខ្លួនមាន ដើម្បី​រំលេច​អំពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ និងមានចាត់តាំង​លេង​កម្សាន្ត​នូវ​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ចូលរួម​អបអរ​សាទរ​ទទួល​ទេវតា​ឆ្នាំថ្មីនេះផងដែរ។

ដោយឡែកបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក បានដាក់​ចេញ​នៅ​ផែនការត្រៀមប្រយុទ្ធយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចាត់​តាំង​ឲ្យ​បណ្ដាកងឯកភាពចំណុះលេងល្បែងប្រជាប្រិយកម្សាន្តរយ:ពេល៤ថ្ងៃ ក្នុងថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​នេះ​ដោយសហការជាមួយអាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាគ្រួសារកងទ័ព ដើម្បី​ចាត់តាំងលេងល្បែងប្រជាប្រិយ៍កម្សាន្ត សំដៅបង្ហាញអំពីការអភិរក្ស និងថែរក្សា​នៅ​ល្បែង​ប្រជាប្រិយ​ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់របស់ដូនតាយើងបានបន្សល់ទុក ក្នុងនោះដូចជា​ល្បែង​វាយ​ក្អម លោតបាវ ទាញព្រាត់ ចោលឈូង ដណ្ដើមស្លឹកឈើ លាក់កន្សែង ពាំពងទា បូមទឹក​ដាក់​ដប ចងមុខចាប់ទា ឡើងសសរខ្លាញ់ រាំលេងដណ្តើមកៅអី រត់ប្រណាំង ប្រដាល់គុនខ្មែរ និង​ល្បែង​ប្រជាប្រិយផ្សេងៗទៀត។ល។

ចំពោះការចាត់តាំង និងការធានាថវិកា សម្ភារ:ទ្រទ្រង់លេងល្បែងប្រជាប្រិយកម្សាន្តនេះ គឺបាន​មក​ពី​ការ​ឧបត្ថម្ភផ្ទាល់ទាំងស្មារតី និងសម្ភារៈថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេ​បញ្ជាការអង្គភាព និងលោកជំទាវ សាំង សុខណា ដោយឯកឧត្តម និងលោកជំទាវ បាន​ដោះ​ស្រាយ​ការ​ធានាហូបចុក និងធ្វើជាប្រាក់​រង្វាន់​ដល់​បងប្អូន​យើង​ទាំង​អស់​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត ដោយមានការ​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​គ្រប់​ប្រភេទ​ល្បែង​ប្រជាប្រិយ និង​កីឡា​ប្រដាល់​គុន​ខ្មែរ​ ព្រមទាំងរង្វាន់ឆ្នោតលើកទឹកចិត្តដល់អ្នកចូលរួមផងដែរ សរុបមក​វិញ​ជំនួយ​ឧបត្ថម្ភ​បាន​ធ្វើ​ឲ្យ​កម្ម​វិធី​មួយ​នេះប្រព្រឹត្តទៅយ៉ាងរលូន និងមានភាពសប្បាយរីករាយយ៉ាងក្រៃលែង៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        46
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm