រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ.ស ២០២៤នេះ មានទេសចរជាតិ អន្តរជាតិជាង ១៣ លាននាក់ ដើរលេងកម្សាន្តរយៈពេល ៣ថ្ងៃ ក្នុងឱកាសឆ្នាំថ្មីនេះ ក្នុងនោះទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់។
យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោមទេសចរជាង ១៣ លាននាក់នេះ រួមមាន ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់ និងទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់។
ក្នុងនោះ រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន÷
១. កំពង់ចាម
- ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់
- ទេសចរបរទេស ប្រមាណ ៣៥៦ នាក់
២. កំពង់ស្ពឺ
- ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់
- ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់
៣. បាត់ដំបង
- ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់
- ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់
៤. ព្រៃវែង
- ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់
- ទេសចរបរទេស ប្រមាណ ៣៣ នាក់
៥. សៀមរាប
- ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់
- ទេសចរបរទេស ប្រមាណ ១២.៩៩១៕