ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ៣៣.៧៩៧នាក់

2024/04/16 08:58:12 pm        509

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣.៧៩៧ នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ចំនួន ៦៨នាក់ និងរបួស៩៤នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣.៧៩៧ នាក់ និងរបួសឡើងដល់ ៧៦.៤៦៥នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក។

យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយព្រមានពលរដ្ឋតំបន់ហ្កាហ្សា កុំឱ្យត្រឡប់ទៅតំបន់ភាគខាងជើងវិញ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយថា តំបន់ហ្កាហ្សាភាគខាងជើង នៅតែជាតំបន់សង្គ្រាមដ៏គ្រោះថ្នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានឲ្យដឹងថា យានដ្រូនរបស់អ៊ីស្រាអែល ១៥គ្រឿង បានទម្លាក់គ្រាប់បែកលើក្រុមពលរដ្ឋនៅភាគខាងជើងជំរំជនភៀសខ្លួន នូសេរ៉ាត(Nuseirat) នៅតំបន់ហ្កាហ្សាភាគកណ្តាល ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ពីរនាក់ និងច្រើននាក់ទៀតរងរបួស។

ប្រភពពីអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ទូកជាច្រើនគ្រឿងរបស់កងទ័ពជើងទឹកអ៊ីស្រាអែល បានបើកការបាញ់រះទៅលើប្រជាជនភៀសខ្លួនប៉ាឡេស្ទីនរាប់សិបនាក់ ដែលកំពុងស្វែងរកការវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់រងរបួស។

អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងការសងសឹកលើក្រុមហាម៉ាស ដែលបានវាយសម្រុកចូលឆ្លងកាត់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលអំឡុងពេលនោះមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm