បាល់ទាត់៖ ទោះបីធ្លាក់ពី English Premier League ទៅកាន់ League Championship ទៅហើយក្តីក្លិប Fulham បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធវែល Harry Wilson តម្លៃ ១២លានផោនពីហង្សក្រហម Liverpool។

កីឡាករវ័យ ២៤ឆ្នាំជំរើសជាតិវែល Harry Wilson បានចុះហត្ថលេខាលេងឱ្យក្លិបនៅក្របខណ្ឌទី២ អង់គ្លេសមួយនេះរហូតដល់ឆ្នាំ២០២៦។ Harry Wilson បង្ហាញខ្លួនបាន ៣៨លើកឱ្យក្រុមជំរើសជាតិវែល និងជាសមាជិករបស់វែលនៅពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ កន្លងមកផងដែរ តែត្រូវបានបណ្តេញចេញនៅពេលចាញ់ដាណឺម៉ាកនៅវគ្គ ១៦ក្រុមចុងក្រោយ។ Wilson ធ្លាប់បង្ហាញខ្លួនឱ្យក្រុមធំ Liverpool តែពីរលើកប៉ុណ្ណោះពេលលេងពាន League Cup និង FA Cup និងធ្លាប់ចំណាយពេលពេញមួយរដូវកាលមុននៅ Cardiff City ហើយក្រៅពីនោះក៏បានលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ Crewe Alexandra, Hull City, Derby County និង Bournemouth។
Benfica កន្លងមកក៏បានដាក់សំណើទិញ Wilson ពី Liverpool ដែរតែត្រូវបានច្រានចោល។ Fulham ក្រៅពីនាំយក Wilson ក៏បាននាំយកអ្នកចាំទីអាហ្សង់ទីន Paulo Gazzaniga កុងត្រា ២ឆ្នាំផងដែរក្រោយកីឡាករវ័យ ២៩ឆ្នាំរូបនេះចាកចេញពី Tottenham Hotspur៕
អត្ថបទ៖នាង សុភាវុធ