តាកែវ៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែ ឆ្នាំ ២០២៤នេះ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលលេងកម្សាន្តចំនួនជាង ៤០ ម៉ឺននាក់។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា នៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកលេងកម្សាន្តយ៉ាងច្រើនកុះករ ពោលនៅទូទាំងខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជាង ៤០ ម៉ឺននាក់។
ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លៃងបន្តថា ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានអញ្ជើញមកចូលរួមលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ អាជ្ញាធខេត្តបានរៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយពុំមានបញ្ហអ្វីកើតឡើងនោះទេ។ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅមួយករណីប៉ុណ្ណោះ៕