អ្នកនាំពាក្យ៖ ថ្ងៃចូលឆ្នាំ ទោះមានមនុស្សដើរលេងច្រើន តែការគ្រប់គ្រងសន្តិសុខបានល្អ

2024/04/17 06:13:06 pm        186

ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា ពិធីបុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ទោះបីជាមានពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្តនៅទូទាំងប្រទេសយ៉ាងច្រើនកុះករ ប៉ុន្តែការ​គ្រប់គ្រង​សន្តិសុខ គឺមានភាពល្អប្រសើរ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំទាំង ៤ថ្ងៃ កងកម្លាំងត្រូវបានដាក់ពង្រាយ នៅតាមគោលដៅសំខានៗ ដើម្បី​ជួយ​រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកម្សាន្ត ក៏​ដូចជាការជួយសម្រួលដល់ការធ្វើចរាចរណ៍ ។

លោកបានបន្តថា ក្នុងរយៈពេលដដែលនេះ បញ្ហាសន្តិសុខសង្គម គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ និង​ព្រួយ​បារម្ភនោះទេ ហើយចំពោះបញ្ហាបទល្មើសផ្សេងៗដែលបានកើតឡើងវិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចំណុះក្រសួងមហាផ្ទៃ បង្ក្រាបបានចំនួន៧៩ករណី ស្មើនឹងជាង៩៩ភាគរយ ដោយ​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ១៥០នាក់ ។

លោក ទូច សុខៈ បានបន្ថែមថា កំឡុងចូលឆ្នាំខ្មែរទាំង ៤ថ្ងៃនេះ មាន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បានកើតឡើងចំនួន ៦៤ករណី បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតចំនួន ៣៧​នាក់ និងរបួសធ្ងន់ស្រាលចំនួន ៨៨នាក់ ។

បើប្រៀប​ធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ ដូចឆ្នាំមុន ពិនិត្យឃើញថា ករណីគ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​សរុប​ចំនួន​៤៧​ករណី គឺកើនឡើងចំនួន ២ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ២៥នាក់ កើន​ឡើង​ចំនួន​១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន៦៦នាក់ ថយចុះចំនួន២៦នាក់ ។ មូល​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន បើកបរក្នុងល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង, ប្រជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់ និងកត្តាយានយន្ត ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃដដែល បានបញ្ជាក់ថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិទាំង៤ថ្ងៃនេះ ចំពោះ​បញ្ហាអគ្គិភ័យនៅទូទាំងប្រទេស បានកើតឡើងចំនួន ២២ករណី ក្នុងនោះឆេះផ្ទះចំនួន ១៦ខ្នង, ឃ្លាំងចំនួន២, រោងចំនួន១, កាស៊ីណូចំនួន១, ចំការចំនួន១ និងទីតាំងមួយចំនួនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm