ពលរដ្ឋភ្នំពេញបង្ហាញទឹកមុខសប្បាយរីករាយចូលប្រកបរបរ និងការងារវិញក្រោយ​ចូលឆ្នាំ​ត្រូវបានបញ្ចប់

2024/04/17 11:25:36 am        80

ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ដោយភាពសម្បូរសប្បាយ​នៅទូទាំង​រាជធានីខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​វិលត្រឡប់ចូលរាជធានីភ្នំពេញ ដើម្បីចូលបំពេញការងារ និងប្រកបអាជីវកម្មឡើងវិញ ជាមួយ​នឹង​ទឹកមុខសប្បាយរីករាយ។

ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំនេះ ពិតជាមានក្តី​សប្បាយ​រីក​រាយ​ជាង​ឆ្នាំ​កន្លង​ៗ​ទៅ ដោយសារតែបានជួបជុំគ្រួសារ និងសាច់ញាតិ ជាពិសេស​បាន​ចូល​រួម​ការ​រៀបចំ​ពិធី​សង្រ្កាន្ត​នានា​នៅតាមតំបន់រមណីយដ្ឋាន និងទីវត្តអារាម ក៏ដូចជា​បាន​លេង​ល្បែង​ប្រជាប្រិយ​ជា​មួយ​បង​ប្អូនជិតឆ្ងាយ អមជាមួយនឹងបរិយាកាសអធិកអធម ក្រោមប្រទេសមានសុខសន្តិភាព។ ពួក​គាត់​បានឲ្យដឹងទៀតថា ឆ្នាំនេះទោះបីជាមិនបានដើរលេងកម្សាន្តច្រើន ប៉ុន្តែ​មាន​អារម្មណ៍​ថា​សប្បាយ​រីក​រាយជាច្រើន ដោយសារបានឃើញទិដ្ឋភាពនានាតាមបណ្តាញសង្គម ក៏ដូចជា​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយព័ត៌មានអំពីការលេងសប្បាយរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែង​តែ​ចាក​ចេញ​ពី​រាជ​ធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតដើរលេង​កម្សាន្ត​នៅ​រាជធានីភ្នំពេញ ជាពិសេសនៅតំបន់រមណីយដ្ឋានវត្តភ្នំ ដែលមានរៀបចំ​កម្ម​វិធី​ជា​ច្រើន​ហូហែរ ដូចជាការលេងល្បែងប្រជាប្រិយ៍ ការប្រគំតន្រ្តី និងការលេងបាញ់ទឹកជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រុមសហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ
2024/04/30 08:31:54 am        1
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ មេដឹកនាំល្អ ប្រទេសមានសុខសន្តិភាព រីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ
2024/04/30 08:24:12 am        1
កម្លាំងស្នងការនគរបាលខេត្តកំពត ចុះផ្តល់ទឹកជូនពលរដ្ឋជាង ២០០គ្រួសារសម្រាប់ប្រើប្រាស់
2024/04/30 08:15:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមជនអន្ធពាលហៃទី ទាមទារតំណែងក្នុងថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ខណៈគំរាមបង្កចលាចល

2024/04/30 08:49:05 am
​ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា ៤០ នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ចាប់ផ្តើម
2024/04/30 08:43:05 am
​មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ខណៈអ៊ីស្រាអែល ប្រើហិង្សាលើអ្នកទាមទារឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស
2024/04/30 08:37:39 am
​ក្រុមសហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដោះស្រាយវិវាទការងាររហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ
2024/04/30 08:31:54 am
​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ មេដឹកនាំល្អ ប្រទេសមានសុខសន្តិភាព រីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ
2024/04/30 08:24:12 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/29 11:58:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am