រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង៦០ម៉ឺននាក់

2024/04/17 08:34:22 pm        191

ត្បូងឃ្មុំ ៖ ក្រោម ដំបូលសន្តិភាពរយៈពេល០៤ថ្ងៃ នៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មាន​ភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ប្រម៉ាណជាង ៦២ ម៉ឺននាក់ នេះ​បើ​តាម​ការបញ្ជាក់របស់លោក អឿន រិទ្ធិប្រធានមន្ទីទេសចរណ៍ ខេត្តត្បូងឃ្មុំ។

លោក អឿន រិទ្ធ បានឱ្យដឹងថា រយះពេល ៤ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺមាន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តក្នុងខេត្តត្បូងឃ្មុំប្រម៉ាណជាង៦២ ម៉ឺននាក់ ក្នុងនោះ តំបន់ដែល​មាន​ពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរសរុបចំនួន ៥១២, ៣៦០​នាក់ ក្រោមការដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញ​ព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹ​ក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។

បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការ​ប្រគុំ​តន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយ​ការតុ​ប​តែង​ភ្លើង​លម្អ​នា​ពេល​រាត្រី​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់​១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូច​ជា​បង្ក​បរិយាកាស​សប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមជម្រាបថា ទោះបីបុណ្យចូលឆ្នាំប្រពៃណីជាតិបានបញ្ចប់ តែតាមវត្ត​អារាម​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅបន្តលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តនៅឡើយ ខណៈវត្ត​ខ្លះ​នឹង​បន្ត​លេង​រហូត​ដល់​ថ្ងៃ​២១ ឬ២២ ខែមេសា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm