ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ (ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ)និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនា ដោយប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សម្តេចមានប្រសាសន៍ថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ»៕


