ម៉ាឡេស៊ី៖ ករណីឆ្លងវីរុស COVID-19 សរុបនៅក្នុងប្រទេសម៉ាឡេស៊ីបានហក់ឡើងជាង ១លាននាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រសួងសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ១៧,០៤៥នាក់បន្ថែមទៀត។

គិតត្រឹមថ្ងៃចន្ទនេះ យោងតាមប្រភពពីគេហទំព័រ Worldometer ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមាន ១,០១៣,៤៣៨នាក់ ស្លាប់ចំនួន ៧,៩៩៤នាក់ និងអ្នកជាសះស្បើយចំនួន ៨៤៤,៥៤១នាក់។ ករណីឆ្លងថ្មីបានហក់ឡើងដល់ទៅ ១៥,៩០២នាក់កាលពីថ្ងៃសៅរ៍ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីវីរុសរាតត្បាតសកលនេះបានចាប់ផ្ដើម។ តំបន់ Klang Valley បានកើនឡើងជាថ្មី ដែលមានចំនួនច្រើនជាងពាក់កណ្តាលនៃការឆ្លងថ្មីដែលមាន ៨.៥០០នាក់នៅក្នុងរដ្ឋ Selangor និង ២,០៤៥នាក់នៅរដ្ឋធានី Kuala Lumpur។ ហើយក៏មានករណីឆ្លងថ្មីចំនួន ១,២១៦នាក់នៅក្នុងរដ្ឋ Kedah និងករណីឆ្លងថ្មីចំនួន ៩៥០នាក់នៅក្នុងរដ្ឋ Johor ផងដែរ។ ប្រទេសម៉ាឡេស៊ីក៏មានករណីឆ្លងនៃវីរុស COVID-19 នាំចូលចំនួន ៦នាក់ផងដែរកាលពីថ្ងៃអាទិត្យ៕
អត្ថបទ៖ សុខមាន